ប្លន់ម៉ូតូនៅខេត្តរតនគីរី មកជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពប្លនម៉ូតូពីខេត្តរតនគីរីហើយ ជិះមកជាប់អន្ទាក់ប៉ូលិសខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

មន្ត្រីនគរបាលបានឱ្យដឹងថានៅទី១៩ខែឧសភាឆ្នាំ២០២០២ វេលាម៉ោង ១៧និង៥០នាទី កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយបានសហការជាមួយកំលាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការដ្ឋាននគរ បាល ខេត្តកំពង់ចាមបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មានឈ្មោះ  ១ឈឿន ណាវីន ហៅជ្រូកភេទប្រុស២០ឆ្នាំមានទីលំនៅភូមិជ្រែកឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាមនិង  ២ឈ្មោះ ឈៀ សុវណ្ណារិទ្ធ ហៅ យល់ ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រាំងម្កាក់ឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្សយ័ទាំង២ត្រូវបានឃាត់ខ្លួន នៅចំណុចភូមិជ្រែកឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាម ពាក់ពន្ធ័ករណី លួចមានស្ថានទំងន់ទោស (វាយយកម៉ូតូ និងទូរស័ព្ទ)កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង ២១នៅចំណុចចំការកៅស៊ូស្ថិតក្នងភូមិណាងកិតឃុំកាឡែងស្រុកលំផាត់ខេត្តរតនគីរី។

ចំពោះជនសង្ស័យបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចាត់ការបន្ត៕

Loading...