ប្លន់ម៉ូតូបានសម្រេចទៀតហើយនៅខណ្ឌសែនសុខ

ភ្នំពេញ៖ ចោរប្រដាប់អាវុធមួយក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ Zoomer-Xសេរី2016 មួយគ្រឿង បានសម្រេច នៅវេលាម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវហាណូយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ដ្រីជនរងគ្រោះព្រុំ ចាន់វណ្ណៈបានឲ្យដឹងថា ជនសង្ស័យមានគ្នាជាច្រើននាក់ជិះម៉ូតូមួយ៣គ្រឿងមិនចាំម៉ាក និងចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី បានគំរាមប្លន់ម៉ូតូរបស់ខ្លួនម៉ាក ZoomerX ឆ្នាំ២០១៦ ពណ៌ ពាក់ស្លាកលេខភ្នំពេញ1FY-8466 ក្រោយមកជនសង្ស័យបានជិះគេចខ្លួនដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន បន្ដិចណាសោះ ៕

de dr

Loading...