ប្លែកៗ លួចខោក្នុងម្តាយស្លៀក​ទៅដើរ​លេង មក​ផ្ទះ​វិញ​ម្តាយ​វាយ​ស្ទើរ​ស្លាប់

អាម៉េរិក៖ ប៉ូលីសនៅក្នុងរដ្ឋ Connecticut សហរដ្ឋអាម៉េរិកបានចាប់ខ្លួន ស្ត្រីម្នាក់ដោយប្រកាន់ពីបទបង្ករបួសស្នាម បន្ទាប់ពីនាងបានយកខ្សែភ្លើង វាយធ្វើបាបកូន ស្រីជំទង់អាយុ១៥ឆ្នាំម្នាក់ រួចបណ្តេញកូនស្រីចេញ ពីផ្ទះទាំងយប់ អធ្រាត្រថែមទៀត។

ស្ត្រីជាម្តាយដែលជាប់ចោទមានឈ្មោះថា Lorna Maldonado ត្រូវបានប៉ូលីស សាកសួរពីដើមហេតុ ហើយនាងបាន និយាយថា នៅថ្ងៃកើតហេតុនោះកូនស្រីបានយកខោក្នុងរបស់នាងស្លៀករួចចេញទៅដើរលេងបាត់រហូតដល់ម៉ោង ១០យប់ទើបត្រលប់មកផ្ទះវិញ ជាហេតុធ្វើឲ្យនាងខឹងទើបវាយកូនស្រី និងបណ្តេញចេញពីផ្ទះ ។

ចំណែកក្មេងស្រីរងគ្រោះបានប្រាប់ប៉ូលីសថា ម្តាយនាងយកខ្សែភ្លើងវាយនាងឲ្យរងរបួសជាច្រើនកន្លែង លើដងខ្លួនរួច ថែមទាំងចង់ចងកនាងទៀត និងបានចាក់សោរឲ្យនាងនៅក្រៅផ្ទះទាំងយប់រងាទៀតផងពេលនោះក្មេងស្រីបានរត់ ទៅជ្រកផ្ទះអ្នកជិតខាងទើបគេឲ្យខោអាវនាងស្លៀកឲ្យបាត់រងា ។

ក្រោយពីពិនិត្យលើដងខ្លួន ក្មេងស្រីរងគ្រោះ ប៉ូលីសបានរកឃើញ នាងមានស្នាមជាំលើមុខ ក និងជើងផងដែរ ហើយស្ត្រីជាម្តាយក៏ត្រូវបញ្ជូនទៅតុលាការកាត់ទោស ប៉ុន្តែក្រោយមកតុលាការបានដោះលែងនៅក្រៅឃុំដោយ តម្រូវឲ្យបង់ប្រាក់ធានាខ្លួនចំនួន ២៥០០០ម៉ឺនដុល្លារ៕

underwear

Loading...

Leave a Reply

Your email address will not be published. Required fields are marked *