ប្អូនជីដូនមួយហ៊ាន​ចាប់រំលោភបងស្រី​ជីដូនមួយ រហូត​សម្រេច​

ភ្នំពេញ៖ យុវ​ជ​ន​​ម្នាក់ ត្រូ​វ​ឪ​ពុក​ម្តាយ​​ខាង​​ស្រី ចា​ប់​​ឃាត់​ខ្លួន ប្រ​គល់​​ឲ្យ​​ស​មត្ថ​កិច្ច ដោះ​ស្រាយ​​តាម​ផ្លូវ​​ច្បាប់ ពីប​ទ​​រំ​លោភ បង​ស្រី​​ជី​ដូន​មួយ​​រប​ស់​ខ្លួន ពេល​​កំ​ពុង​​មើល​​ទូរ​ទ​ស្សន៍ នៅ​​ក្នុង​​ប​ន្ទប់​ម្នាក់​ឯង កាល​ពី​​ថ្ងៃ​ ទី​​៩ ខែ​មី​នា ឆ្នាំ​​២០​១៥ ស្ថិត​នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ យ៉យ វណ្ណា ហៅ​ពេជ្រ អាយុ ១៦​ឆ្នាំ ជា​អតីត​សិស្ស រៀន​ថ្នាក់​ទី​១១ ហើយ​បាន​បោះបង់ ចោលការ​សិក្សា រស់នៅ​ខាងលិច ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ចំណែក​នារី​រងគ្រោះ ឈ្មោះ រគ​លក អាយុ ១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​មុន​កើតហេតុ កាលពី​ម៉ោង ៨​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៥ នារី​រងគ្រោះ បាន​ចេញពីផ្ទះ​របស់ខ្លួន នៅ​សង្កាត់​កំបូល ទៅ​មើល​ជីដូន​ឈឺ នៅផ្ទះ​ជនរងគ្រោះ ដែល​​ត្រូវ​ជា​បងប្អូន ជីដូនមួយ​នឹង​គ្នា នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ហើយ​ក្រោយពី​ជជែក​លេង ក្នុង​ក្រុមគ្រួសារ​រួចមក បាន​ឡើងទៅ​ដេក នៅក្នុង​បន្ទប់​ប្អូនស្រី របស់​ជនសង្ស័យ​។ ចំណែក ជនសង្ស័យ ពេលដែល​ត្រឡប់ មកពី​ជញ្ជូន​ឥ​វ៉ាន់ ឲ្យ​ម្តាយ​រួចហើយ ក៏​ឡើងទៅ​ដេក នៅ​បន្ទប់​ម្តាយ មើល​ទូរទស្សន៍​។

​សមត្ថកិច្ច​បាន​បន្តថា រហូតដល់​ម៉ោង ១១​និង​១៥ នាទី ប្អូនប្រុស​ជីដូនមួយ ដែលជា​ជនសង្ស័យ បាន​ទៅ​ចូល​បន្ទប់​ប្អូនស្រី ដែល​នារី​រងគ្រោះ កំពុង​ដេក​មើល​ទូរទស្សន៍ ហើយ​ធ្វើ​សកម្មភាព ចាប់រំលោភ​នាង រហូត​បានសម្រេច​។ នារី​រងគ្រោះ ក្រោយពី​ប្អូនប្រុស​រំលោភ បានសម្រេច​ហើយ មិន​មាត់​មិន​ស្តី បាន​វិលត្រឡប់​ទៅផ្ទះ​វិញ រហូតដល់​ថ្ងៃទី​៩ ខែមីនា ក៏​ទម្លាយ​រឿង ប្រាប់​ឪពុកម្តាយ ទើប​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ប្រគល់​ឲ្យ សមត្ថកិច្ច​តែម្តង​៕

Rape

Loading...

Leave a Reply

Your email address will not be published. Required fields are marked *