ខេត្តកណ្តាល: សមត្ថកិច្ចបានឲ្យដឹងកាលពីព្រឹកថ្ងៃទី០៥ មករា នេះថា គេបានបញ្ចូនខ្លួនជនសង្ស័យជាឃាតករម្នាក់ ឡើងតុលាការហើយ ដើម្បីចាត់ការតាមនិតិវិធី ករណីសម្លាប់មនុស្ស កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៤ ត្រង់ចំណុចភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ។
បើតាមលោកឧត្តមសេនីយ៏ត្រី អា៑វ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡឹង កូលាប ភេទស្រី អាយុ២៥ឆ្នាំរស់នៅភូមិឃំុកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ ស្រុ៑ន ស្រុិន អាយុ៧៧ឆ្នាំ មុខរបរចងការប្រាក់ រស់នៅភូមិឃុំជាមួយគ្នា។
លោកបន្តថា មុនដំបូងជនរងគ្រោះបានទៅទារលុយពីជនសង្ស័យក្នុងតម្លៃស្មើនឹង ១ជីមាស ដោយបានស្រែកឡូឡារ គ្រានោះជនសង្ស័យខឹង ក៏ទាស់សំដីគ្នារួចក៏ស្ទុះទៅយកកាំរទេះគោមកវាយជនរងគ្រោះចំកញ្ចឹងករ បណ្តាលឲ្យដួលស្លាប់ភ្លាមៗ។ បន្ទាប់មកក៏យកសាកសពជនរងគ្រោះទៅដាក់ក្នុងចៀលហើយយកទំលាក់ចូលក្នុងទនេ្លបាសាក់។
លោកបន្តទៀតថា លុះថ្ងៃទី០២ មករា អ្នកភូមិក៏ប្រទះសពជនរងគ្រោះអណែ្ដតទឹកត្រង់ចំណុចក្បាលកោះថ្មីស្ថិតភូមិកោះថ្មី ឃំុកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ទើបមានការភ្ញាក់ផ្អើលតែម្តង។ ភ្លាមៗសមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវវែកមុខជនសង្ស័យ រួចមកឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការស្រុកកោះធំ៕
ចុចអាន៖ បុរសពីរនាក់បងប្អូនត្រូវបាន ចាប់ខ្លួនករណីរំលោភ ស្ត្រីអ្នកទេសចរជប៉ុន