ប​ញ្ចួ​ន​ជនសង្ស័យ​ឡើង​តុលាការ ករណី​ជួញដូរ​ស្រា​ក្លែងក្លាយ នៅ​ផ្សារ​គគីរ ស្រុក​កៀនស្វាយ​

​ខេត្តកណ្តាល​៖ សមត្ថកិច្ច​បានអោយដឹង​កាលពី​រសៀល​ថ្ងៃទី​១៨ មករា នេះ​ថា គេ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឡើង​តុលាការហើយ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ពាក់ព័ន្ឋករណី​យក​ស្រា​ក្លែងក្លាយ​ទៅ​លក់​នៅ​ផ្សារ​គគីរ ក្រោយពី​ កងកម្លាំងឃាត់​បាន​កាលពី​ថ្ងៃទី​១៧ មករា កន្លងទៅ​ថ្មីៗ​នេះ នៅ​ចំណុច​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ​។​​

លោក សេង គឹម​ឃ​ន ប្រធានការិយាល័យ​បង្ក្រាប​បទល្មើស​សេ​ដ្ធ​កិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល
បានអោយដឹងថា ជនសង្ស័យ​មានឈ្មោះ ឡាយ សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។ លោក​បន្តថា ដំបូង​ឡើយ​ជនសង្ស័យ​ខាងលើ​បាន​យក​ស្រា​ក្លែងក្លាយ​ទៅ​លក់​នៅ​ផ្សារ​គគីរ​ស្រុក​កៀនស្វាយ ចំពេលដែល​សមត្ថកិច្ច​ចុះទៅ​ពិនិត្យ ក៏បង្រ្កាបបានស្រាក្លែងក្លាយដែលបន្លំសុទ្ឋតែម៉ាកល្បីៗ ចំនួន៧៥ដប ​នៅ​ទីតាំង​មួយកន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ ឈឹម​សា​រ៉ា​ត ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ យកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល​។

លោកបន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​មិន​ព្រមសារភាព​ពី​ប្រភពទីតាំង​ដែល​ស្តុ​ក​ស្រា​ក្លែងក្លាយទាំងនោះទេ ប៉ុន្តែ​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​នឹងធ្វើ​កា​រ​ស្រាវជ្រាវ​ជា​បន្ត​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *