ផឹកជ្រុល​ស្រវឹងជោគ​ទៅមុខលែងរួច ដេក​សន្លប់ក្បែរ​ចិញ្ចើម​ថ្នល់​​ពេល​យប់​​

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំរហូតដេកសន្លប់ស្តូកស្តឹងនៅតាមចិញ្ចើមផ្លូវធ្វើឲ្យប្រជាពល ​រដ្ឋ​ស្មានតែដេកស្លាប់ទៅហើយបង្ក​ឲ្យមានការ​ភ្ញា​ក់ផ្អើលកាលពី​ វេលាម៉ោង១០យប់ថ្ងៃទី១៨ ខែតុលា២០១៥ តាមបណ្តោយផ្លូវបេតុងភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ប្រភ​ពព័ត៌​មា​ ន​​ពី​កន្លែ​ង​កើតហេតុបាននិយាយថា មុនពេលកើតហេតុដោយមានរថយន្តកុងតឺន័រចំនួន២ទៅ៣គ្រឿងបាន​ឈប់ដើម្បីចូលទៅហូបបាយ​ នៅចំណុច​ខា​​ង​​លើ ។ លុះដល់ពេលរថយន្តកុងតឺន័រហូបបាយរួចបើកចេញទៅបាត់អស់ ស្រាប់តែប្រទះឃើញបុរសម្នាក់មិនត្រូវបានស្គាល់​អត្តសញាណទេអា​យុ​ប្រ​ហែ​ល​​ ២៧ឆ្នាំបានដេកសន្លប់ស្តូកស្តឹងនៅតាម​ ចិញ្ចើមផ្លូវធ្វើឲ្យមានការភ្ញាក់ផ្អើលស្មានតែជាករណីដាក់ថ្នាំសណ្តំ ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋរយៈពេលជាងមួយម៉ោងមិនឃើញមានរថយន្តមកដឹកទេទើបរ ​ថយន្តសង្គ្រោះឯកជនដឹកយក ទៅព្យាបាល ។ បើតាមការអះអាងរបស់គ្រូពេទ្យបានឲ្យដឹងថាបុរសខាងលើមិនមានត្រូវថ្នាំ សណ្តំទេ គឺផឹកស្រាច្រើន​ពេ​​ករហូតសន្លប់តែម្តង ៕

2015_10_19_09_43_59 2015_10_19_09_43_59_1 2015_10_19_09_43_59_2 2015_10_19_09_43_59_3

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *