ផឹកស៊ីជាមួយក្មេងស្ទាវទាស់ពាក្យសំដីគ្នា ត្រូវក្មេងស្ទាវកាប់នៅសល់ដង្ហើមចង្រិត

ខេត្តបាត់ដំបងៈ បុរសវ័យចំណាស់ម្នាក់ផឹកស៊ីជាមួយក្មេងស្ទាវហើយទាស់ពាក្យសំដីគ្នាក្នុងវង់ផឹស៊ី ត្រូវបានក្មេងស្ទាវយកកាំបិតកាប់ដំឡូង កាប់ចំក្បាល បណ្តាលឱ្យរងបួសធ្ងន់នៅសល់ដង្ហើមចង្រិតត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់នៅចំណុចភូមិបឹងស្នួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ សេចក្តីរាយការណ៍ឱ្យដឹងថាក្រោយពីជនបង្កជាក្មេងស្ទាវកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសរួចហើយក៏រត់គេចខ្លួននៅមិនឆ្ងាយបន្ទាប់មកកម្លាំងអាវុធហត្ថស្រុកបវេលចុះទៅធ្វើការស្រាវជ្រាវស៊ើបអង្កេតឈានដល់ចាប់ឃាត់ខ្លួនជនបង្កបាននៅថ្ងៃដដែល ។

ជនបង្កឈ្មោះចាន់ ថន ភេទប្រុស អាយុ២០ឆ្នាំ គ្មានទីលំនៅពិតប្រាកដ មកស្នាក់នៅបណ្តោះអាសន្នធ្វើជាកម្មករស៊ីឈ្នួលកាប់ដំឡូងឱ្យគេនៅភូមិឃុំខាងលើជាមួយជនរងគ្រោះមានឈ្មោះកឿនឡូញ ភេទប្រុសអាយុ៤៦ឆ្នាំ។ ពាក់ព័ន្ធនិងហេតុការណ៍នេះ បើតាមប្រភពព័ត៌មានពីអាវុធហត្ថស្រុកបវេលប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុគឺជនសង្ស័យបានជួបជុំគ្នាផឹកស៊ីជាមួយនឹងអ្នកភូមិជិតខាង ក្នុងនោះក៏មានជនរងគ្រោះចូលរួមផឹកស៊ីនោះផងដែរ។

ការផឹកស៊ីរបស់ពួកគេបានអូសបន្លាយចាប់ពីពេលព្រឹករហូតដល់ថ្ងៃត្រង់ក៏នៅតែមិនទាន់ឈប់។ ម្នាក់ៗគេឃើញមានសភាពស្រវឹងជោកជាំរៀងៗខ្លួន។ លុះបន្ទាប់មកជនបង្កមានបំណងល្អប្រាប់ទៅជនរងគ្រោះដែលមានវ័យចំណាស់ជាងថាផឹកប៉ុណ្ណឹងបានហើយ ល្មមទៅផ្ទះដេកសម្រាក កុំនិយាយច្រើនពេក។

ក្រោយពីជនបង្កប្រាប់បែបនោះធ្វើឱ្យជនរងគ្រោះនៅពេលនោះខឹងក្តៅក្រហាយថាជនបង្កដេញខ្លួនកុំឱ្យផឹកថែមទៀតទើបបុរសជនរងគ្រោះក្រោកចេញពីវង់ផឹងដើរត្រេតត្រូតតំរង់ទៅផ្ទះ នៅក្បែរវង់ផឹកស៊ីនោះ។

លុះដល់ផ្ទះស្រែកជេរប្រមាថជនបង្កសព្វបែបយ៉ាងធ្វើឱ្យជនបង្កទ្រាំមិនបានស្រាប់តែគេឃើញស្ទុះងើបទៅទាញយកកាំបិតកាប់ដំឡូង ដែលមានប្រវែង ៤ តឹក ដើរតំរង់ទៅរកជនរងគ្រោះ អ្នកជិតខាងមិនហ៊ានចូលចាប់នោះឡើយ ហើយចូលធ្វើសកម្មភាពកាប់

ទៅលើជនរងគ្រោះនៅក្នុងផ្ទះចំក្បាលបណ្តាលឱ្យរងបួសធ្ងន់តែម្តង៕ ពាយព្យ

image3-1

image2-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *