ផឹកស៊ីស្រវឹងទំនាស់ពាក្យសម្តីកាប់គ្នាស្លាប់ម្នាក់

ខេត្តបាត់ដំបង៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីហេតុការណ៍កាប់ប្រហារក្នុងរឿងអំនាស់ពាក្យសម្តីពេលកំពុងផឹកស្រាស្រវឹងរៀងៗខ្លួន ប៉ុន្តែគេមិនដឹងថា ទំនាស់ក្នុងរឿងអ្វីឡើយ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីហិង្សាបណ្តាលឲ្យស្លាប់ម្នាក់នេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្លូវ៦ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ សាន ទូច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់ភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកាប់និងចាក់ ជនរងគ្រោះឈ្មោះ ម៉ង់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅខេត្តសៀមរាបបណ្តាលអោយស្លាប់នៅមន្ទីរពេទ្យកងពលតូចលេខ៥៣។

ក្រោយបង្កហិង្សារួចហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់ ។ សមត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុ និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ពាយព្យ

Loading...