ផឹកស៊ីស្រវឹង ខឹងប្រពន្ធដេញចេញពីផ្ទះ ទាញកាំបិតចាក់ បណ្តាលអោយរងរបួសធ្ងន់

ភ្នំពេញ ៖ជនសង្ស័យម្នាក់ត្រូវបាននគរបាល ប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួន ខណៈធ្វើសកម្មភាពយកកូនកាំបិត ចុងស្រួចចាក់ មកលើប្រពន្ធរបស់ខ្លួន រួចព្យាយាមរត់គេច កាលពី ម៉ោង៤ រសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ ២០១៥នៅ ចំនុចផ្សារសែនសុខ ក្រុម១៤ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោក ញាណ នន នាយប៉ុស្តិ៍រដ្ឋបាលឃ្មួញ បាន អោយដឹងថា ជនសង្ស័យមានឈ្មោះ ឌុក ធារី ភេទ ប្រុស អាយុ៣៥ឆ្នាំ  មុខរបរ កម្មករសំណង់ ស្នាក់នៅ ចំនុចផ្សារសែនសុខ ក្រុម១៤ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិស្ទឹង ឃុំស្រយ៉ូវ  ស្រុកស្ទឹងសែន ខេត្ត កំពង់ធំ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ភាព អាយុ ៥៥ឆ្នាំ មុខរបរលក់អាជីវករលក់ខោអាវ ស្នាក់នៅចំនុចផ្សារសែនសុខ ក្រុម១៤ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពបានអោយដឹងថា មុនពេលកើតហេតុ គេឃេីញ ពីរនាក់ប្រពន្ធអង្គុយផឹកស៊ីក្នុងផ្ទះ ក្រោយមកក៏មាន ការឈ្លោះទាស់ទែងសំដីគ្នា ធ្វើអោយបុរសជាប្តីទាញ​កាំបិតចុងស្រួច ចាក់ប្រពន្ធបណ្តាលអោយរងរបួសធ្ងន់ ។

ប្រភពបន្តទៀតថា ក្រោយធ្វើសកម្មភាពហេីយ ជនសង្ស័យបានព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចប្រចាំការនៅគោលដៅខាងលើចាប់ឃាត់ខ្លួនបាន ភ្លាមៗតែម្តង។

បើតាមសម្តីសមត្ថកិច្ចបានប្រាប់អោយដឹងថា ក្រោយកើតហេតុ ស្ត្រីរងរបួសត្រូវបានរថយន្តបង្អែកសែនសុខដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ស្ដ្រីខាងលើរងរបួស២កន្លែង ទី១ត្រង់ ដៃខាងស្តាំ  ទី២ ត្រូវក្រោមដោះខាងស្តាំ និងកំពុង ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។

ចំណែកជនសង្ស័យខាងលើបច្ចុប្បន្នកំពុងសាកសួរ នៅប៉ុស្តិ៍ឃ្មួញនិងកសាងសំណុំរឿងបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

25-09-2015d58731 d58733

Loading...

Leave a Reply

Your email address will not be published. Required fields are marked *