ផឹកស្រាទាស់សំដីគ្នា វាយបុរសម្នាក់ស្លាប់

ខេត្តកំពង់ចាម៖ សមត្ថកិច្ចស្រុកកោះសូទិន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា ខណៈផឹកស្រារួចឈ្លោះប្រកែកគ្នា បានយកដំបូងវាយបុរសម្នាក់ទៀត បណ្តាលស្លាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីរំលង់អធ្រាតឈានចូល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះ ក្នុងភូមិកោះចិនលើ ឃុំកំពុងរាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចស្រុកកោះសូទិន បានប្រាក់ភ្នាក់ ថា ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ លន់ ឡន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះដែលគេវាយស្លាប់ឈ្មោះ ទិត គន្ធា អាយុ៣៧ឆ្នាំ ភេទប្រុស មុខរបរកសិករ ស្នាក់នៅមួយភូមិឃុំជាមួយគ្នា។
សាក្សីនៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះ បានអង្គុយផឹកស្រានៅមុខផ្ទះរបស់ឈ្មោះ ទិត ទាង ភេទប្រុស អាយុ៥៤ឆ្នាំ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ដោយសារផឹកស្រវឹងរៀងៗខ្លួន ក៏បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ-ក ហើយជនសង្ស័យបានយកដំបងវាយជនរងគ្រោះ បណ្តាយឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្នាន បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានដកហូតវត្ថុតាង យកទៅអធិការស្រុក ដើម្បីសាកសួរ និងកសាងសុំណុំរឿងទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ រីឯសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

12_21_2015_05_21_40Untitled-2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *