ផឹកស្រាបៀរហ្គេនប៊ឺកអស់១០កំប៉ុង ព្រឹកឡើងប្រទះឃើញស្លាប់

ភ្នំពេញៈ បុរសម្នាក់ ក្នុងចំណោមគ្នា៣នាក់ បានជុំគ្នាផឹកស្រាបៀរហ្គេនប៊ឺក (GANZBERG) អស់១០កំប៉ុង នាវេលាល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ លុះដល់ព្រឹកឡើងថ្ងៃទី៨ ខែមិថុនា ស្រាប់តែគេប្រទះឃើញរឹងដៃ រឹងជើងស្លាប់នៅក្នុងមុង ។ ករណីនេះបានកើតឡើងស្ថិតនៅចំណុចផ្ទះលេខ ៨៥៧B ផ្លូវព្រះមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន ។

ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះ ឈ្មោះ ជួប សំណាង អាយុ៤២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតភូមិតាប៉ាវ ឃុំឈ្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។

សមត្ថកិច្ចជំនាញ ក្រោយទទួលដំណឹងខាងលើបានចុះពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារខ្យល់គ ហើយសាកសពត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ww

sa

Loading...

Leave a Reply

Your email address will not be published. Required fields are marked *