ផឹកស្រាស្រវឹងទាស់សម្តី ទាញផ្គាក់ប្រហារក្បាលប្រពន្ធរបស់ខ្លួន ស្ទើរក្ស័យជីវី

ខេត្តរតនគិរី៖បុរសជាជនសង្ស័យម្នាក់បានប្រើអំពើហិង្សាកាប់ក្បាលប្រពន្ធនិងកាំបិតផ្គាក់បណ្តាលឱ្យរងរបួសស្ទើរស្លាប់ហើយរត់គេចខ្លួនបាត់ភ្លាមៗ ប៉ុន្តែត្រូវបានសមត្ថកិច្ចរាយកំលាំងព័ទ្ធចាប់ខ្លួនបាននៅថ្ងៃបន្ទាប់។

ហេតុការណ៍ប្រើអំពើហិង្សារក្នុងគ្រួសារនោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៨ខែតុលាឆ្នាំ២០១៥ ត្រង់ចំណុចភូមិ3 ឃុំត្រពាំងច្រេស ស្រុកកូនមុំ ។

បើតាមសមត្ថកិច្ចស្រុកកូនមុំ បានឱ្យដឹងថាជនសង្ស័យឈ្មោះវាង ធិន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរធ្វើស្រែចំការ ពេលនេះត្រូវបានចាប់ខ្លួននិងសាកសួរនៅអធិការដ្ឋានស្រុកកូនមុំ ។ ដោយឡែកជនរងគ្រោះជាប្រពន្ធឈ្មោះស្រី ពៅអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ រស់នៅភូមិឃុំ កើតហេតុជាមួយគ្នា ។

បើតាមសមត្ថកិច្ចជាទូទៅ ជនសង្ស័យចេះតែប្រច័ណ្ឌប្រពន្ធយូខែមកហើយ នៅពេលដែលជនសង្ស័យជាប្តីនោះផឹកស្រា ម្តងៗតែងតែមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធនិងប្រមាថកាប់សម្លាប់ចោលជាច្រើនដង។ ដោយនៅថ្ងៃកើតហេតុ ខណ:ជនសង្ស័យបានត្រឡប់មកដល់ផ្ទះបន្ទាប់ពីផឹកស្រាជាមួយមិត្តភ័ក្តក្នុងភូមិរួច ក៍ឈ្លោះប្រកែកប្រពន្ធ២-៣ម៉ាត់ បន្ទាប់មកក៍ស្ទុះទៅយកកាំបិតផ្គាក់កាប់ក្បាលប្រពន្ធស្ទើរស្លាប់តែម្តង រួចក៍រត់គេចខ្លួនបាត់ភ្លាមៗ បុន្តែត្រូវកំលាំងសមត្ថកិច្ចសហការតាមព័ទ្ធចាប់ខ្លួនបានផងដែរ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះក្រោយពីត្រូវប្តីកាប់ហើយ សាច់ញាតិក្នុងភូមិក៍បានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកូនមុំតែគ្រូពេទ្

យប្រាប់ថារបួសធ្ងន់ខ្លាំងពេកមិនអាចព្យាបាលបានទេហើយឱ្យសាច់ញាតិបញ្ជូនទៅភ្នំពេញជាបន្ទាន់ភ្លាមមិនដឹងថាស្លាប់ឬរស់នៅឡើយទេ។

09-10-201560191

Loading...

Leave a Reply

Your email address will not be published. Required fields are marked *