ផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយចាប់រំលោភប្រពន្ធគេបានសម្រេច នៅរោងចាំចំការ

ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាល ស្រុកឆ្លូង បានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ បញ្ជូនទៅការិយាល័យ ព្រហ្មទណ្ឌ័កម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ពីបទរំលោភសេពសន្ថវះ កាលពីម៉ោង ២០និង១០ នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅចំនុចអូរក្លេ ភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
នគរបាលស្រុកឆ្លូង បានឲ្យដឹងថា មុននឹងឈានដល់ ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះឈ្មោះ ងិន វេត ភេទស្រី អាយុ ៥២ឆ្នាំ និងប្ដីជនរងគ្រោះកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។ ដោយឡែក ជនសង្ស័យឈ្មោះ ផាន ហ៊ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិតាមាឃ ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សព្វថ្ងៃមកស៊ីឈ្នួល ដកដំឡូង នៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី២ ខែធ្នូ វេលាម៉ោង ២០និង១០ នាទី ជនសង្ស័យបានកាន់ស្រាស ប្រហែលមួយលីត្រ ទៅរោងចាំចំការ របស់ជនរងគ្រោះ នៅពេលនោះ ប្ដីជនរងគ្រោះមិននៅ ហើយជនសង្ស័យ អង្គុយផឹកស្រាម្នាក់ឯង បានប្រហែលជាកន្លះម៉ោង ជនរងគ្រោះបាន ចុះពីលើរោងទៅបត់ជើង។ ពេលនោះជនសង្ស័យ បានដើរតាមពីក្រោយ ធ្វើសកម្មភាពចាប់រំលោភ ជនរងគ្រោះ រហូតបានសំរេច ទោះបីជាជនរងគ្រោះ ខំប្រឹងរើបំរាស់ និងស្រែកយ៉ាងណាក៍ដោយ ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភ ជនរងគ្រោះ រហូតបានសម្រេច៕

W@t-041025

Loading...

Leave a Reply

Your email address will not be published. Required fields are marked *