ផឹកស្រាស្រវឹងវាយបងថ្លៃ នគរបាលក្របួចជាប់

ខេត្តកំពង់ស្ពឺ៖ បុរសជាប្អូនថ្លៃម្នាក់ត្រូវបាននគរបាលក្រុងច្បារមនឃាត់ខ្លួន ខណៈដែលមកលេងផ្ទះបងថ្លៃផឹកស្រាស្រវឹងវាយបងថ្លៃរបួស ។

ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើបានកាលពីវេលាម៉ោង១១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នៅក្នុងភូមិព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងច្បារមនបាននិយាយអោយដឹងថាបុរសដែលឃាត់ខ្លួនមានឈ្មោះសុខ សានភេទប្អាអាយុ៣១ឆ្នាំមុខរបររត់ម៉ូតូឌុបមានទីលំ នៅភូមិ ស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ស្នាក់នៅជាមួយ បងភូមិព្រៃកន្ទាចសង្កាត់សុព័រទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺ។

នគរបាលបាននិយាយអោយដឹងទៀតថានៅមុនពេលកើតហេតុបុរសជាប្អូនថ្លៃបានផឹកស្រាជួបជំុគ្នាជាមួយបងប្អូនរួមជាមួយបងថ្លៃផងដែលលុះពេលផឹកស៊ីចេះតែអូសបន្លាយយូររហូតដល់ស្រវឹងរៀងៗខ្លួនក៏ស្រាប់តែបុរសជាប្អូនថ្លៃបានបង្ករហឹង្សាដោយចេតនា វាយលើជនរងគ្រោះឈ្មោះ រ៉េន រើនភេទប្រុស អាយុ៣៤ឆ្នាំមានទីទៅលំនៅភូមិព្រៃកន្ទាចសង្កាត់សុព័រទេពក្រុងច្បារមន ខេត្តកំពង់ស្ពឹ ត្រូវជាបងថ្លៃបណ្តាលអោយរបួសរួចក៏ប្តឹងនគរបាលអោយឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្សយ័កំពង់ឃាត់ខ្លួនកសាងសំណុំរឿងតាមនិតិវិធី ៕ មណ្ឌលច្បារមន

Loading...