ផឹកស្រាស្រវឹង កើតជាភ្លើងប្រចណ្ឌ័ខ្លាំង ប្រើហិង្សា វាយប្រពន្ធសន្លប់ស្ដូក

(ស្វាយរៀង)៖ បុរសសង្ស័យជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ត៏រដ្ឋបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើហឹង្សាវាយប្រពន្ធបណ្ដាលអោយសន្លប់នឹងកន្លែងខណះផឹកស្រាស្រវឹងប្រចណ្ធ័នឹងអ្នកភូមិ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចភូមិថ្មីឃុំបុសមន ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះអ៊ុំ សាបន អាយុ ៤៧ ឆ្នាំមុខរបរកសិករចំណែកប្រពន្ធរងគ្រោះមានឈ្មោះខៀវ ស៊ាម អាយុ៤៨ឆ្នាំមុខរបរកសិកររស់ក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពពីជិតខាងបានអោយដឹងថា គ្រួសារនេះតែងតែមានជម្លោះ នឹងគ្នាខណះបុរសជាប្ដីអោយតែផឹកស្រាស្រវឹងម្ដងៗរករឿងប្រពន្ធប្រចណ្ឌ័និងអ្នកភូមិរហូត។

ប្រភពបន្តថាមុនកើតហេតុគ្រួសារនេះគឺមានជម្លោះពាក្យសំដីយ៉ាងខ្លាំងរហូតឈានដល់ប្រើហឹង្សាដាក់គ្នាខណះប្ដីបានវាយនិងដែកកាប់ទៅលើប្រពន្ធបណ្ដាលអោយបែកក្បាលហូឈាមសន្លប់ស្ដូកស្ដឹងទៅលើដីទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៏មកសមត្ថកិច្ចមកអន្តរាគមន៏នឹងឃាត់ជនសង្ស័យជាប្ដីមកសាកសួរនិងបញ្ជូនស្ត្រីរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចប្បន្នជនសង្ស័យជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបុសមនដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕

Loading...