ផឹកស្រា​ស្រវឹង​ចងកំហឹង​ជាមួយ​ប្រពន្ធ​យក​ពូថៅ​ដេញ​កាប់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

​ខេត្តកំពង់ចាមៈ​ បុរស​ប្រមឹក​ថ្នឹក​ខាង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ចាប់ខ្លួន​ បន្ទាប់​ពី​បុរស​រូប​នេះ​យក​ពូថៅ​ពុះអុស​ដេញ​កាប់​ប្រពន្ធ​ និង​បំផ្លាញ​ទ្រព្យសម្បតិ្ត​ ក្នុងផ្ទះ​។​

​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​កុមា​រាជ្យ​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ។​

​លោក​យឹ​ម​ គឹ​ម​ស៊ឺ​ន​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​ណាយ​ បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​ មានឈ្មោះ​ សំ​យឿ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កុមា​រាជ្យ​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ បាន​មក​ពី​ផឹកស្រា​ស្រវឹង​ឡើង​លើ​ផ្ទះ​របស់​ខ្លួន​។​ ពេល​នោះ​ប្រពន្ធ​ឈ្មោះ​ មុត​ សុខ​ជា​ដា​នី​ អាយុ​៣០​ឆ្នាំ​ បាន​ប្រាប់​ប្តី​ឲ្យ​ឈប់​ផឹកស្រា​ តែ​បុរស​ប្រមឹក​ខឹង​ក៏​ទាញ​ពូថៅ​ ដេញ​កាប់​ប្រពន្ធ​បំណង​សម្លាប់​ចោល​ ។​

​អ្នកស្រី​ ជា​ដា​នី​ បាន​បញ្ជាក់​ថា​ នៅ​ពេល​ឃើញ​ប្តី​ទាញ​ពូថៅ​បម្រុង​កាប់​ខ្លួន​ដូច្នេះ​ អ្នកស្រី​បាន​រត់គេច​ហើយរ​ត់ទៅ​ផ្ទះ​ឪពុក​ម្តាយ​ដែល​នៅ​ក្នុងភូមិ​ឲ្យ​ជួយ​ តែ​ដោយសារ​ពេល​យប់​ អ្នកស្រី​ក៏​សម្ងំ​ដេក​នៅផ្ទះ​របស់​ឪពុក​រហូត​ដល់​ភ្លឺ​ឡើង​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៥​ ទើប​ប្តឹង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ប្តី​យក​ទៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ ។​

​អ្នកស្រី​ជា​ដា​នី​ បាន​បន្ត​ថា​ កន្លង​មក​ ប្តី​អ្នកស្រី​ធ្លាប់​ប្រើ​ហិង្សា​មក​លើ​អ្នកស្រី​ជា​ច្រើន​លើក​មក​ហើយ​ តែ​អ្នក​ ស្រី​សុខចិត្ត​ទ្រាំ​រហូត​បានកូន​២​ តែ​ពេល​នេះ​ ទ្រាំ​លែង​បាន​ទើប​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​ប្តី​ប្រមឹក​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ ។​

​លោក​វរសេនីយ៍ត្រី​ កែវ​ ស៊ា​ង​ហ័ន​ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៥​ ខែមករា​ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ដា​នី​ ភ្លាម​ សមត្ថកិច្ច​ក៏​ចុះ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ ហើយ​ឃើញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ ដូច​ជា​គ្រែ​ដេក​ត្រូវ​ឈ្មោះ​ សំ​ យឿ​ន​ កាប់​បំផ្លាញ​ ។​ បន្ទាប់​មក​ សមត្ថកិច្ច​ក៏​ចាប់ខ្លួន​ជន​បង្ក​ ឈ្មោះ​សំ​ យឿ​ន​ ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ដោយ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​៕
​សុ​.​ភ័​ណ្ឌ​

IMG-20150105-WA0027

IMG-20150105-WA0028

Loading...

Leave a Reply

Your email address will not be published. Required fields are marked *