ផឹកស្រា​ស្រវឹង​ នឹក​ចង់​រួម​ភេទ​ លួច​ចូល​បើក​មុង​ចាប់​ឱប​ថើប​កូនក្រមុំ​គេ​ ត្រូវ​នគរបាល​ចាប់ខ្លួន​

​ភ្នំពេញ​៖​ ដោយសារ​តែ​ទ្រាំ​មិន​បាន​ ពេល​ឃើញ​នារី​ម្នាក់​ កំពុង​ដេក​នៅ​ក្នុង​មុង​ បូក​រួម​ជាមួយ​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល​ផង​នោះ​ បាន​បង្ខំ​ឲ្យ​យុវជន​ម្នាក់​ ចូល​ទៅ​បើក​មុង​ ហើយ​ចាប់ដៃ​នារី​រង​គ្រោះ​ឱប​ថើប​ប្រុង​ចាប់រំលោភ​ ស្រាប់តែ​នាង​ដឹងខ្លួន​ស្រែក​ឆោឡោ​ ផ្អើល​គេ​ផ្អើល​ឯង​ដល់​អ្នក​ជិតខាង​ចេញ​ មក​ជួយ​អន្ដរាគមន៍​ ចាប់​ជនសង្ស័យ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ។​

​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជាក់​ថា​ ករណី​ប៉ង​ចាប់រំលោភ​សេពសន្ថវៈ​ តែ​មិន​បាន​សម្រេច​ខាងលើ​នេះ​ បាន​កើតឡើង​ នៅ​ម៉ោង​២៖៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​ ២០១៥​ ស្ថិត​នៅ​ភូមិ​ទួល​សំបួរ​ សង្កាត់​ព្រៃ​ វែង​ ខណ្ឌ​ ដង្កោ​ រាជធានី​ភ្នំពេញ​ ដោយ​ជនសង្ស័យ​ ឈ្មោះ​ទិ​ត​ រ​ត្ន័​ធានា​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ ។​

​បើ​តាម​សមត្ថកិច្ច​ជនសង្ស័យ​ និង​នារី​រង​គ្រោះ​ គឺជា​មនុស្ស​ស្គាល់គ្នា​ ដោយ​មុន​ធ្វើ​សកម្មភាព​ ជនសង្ស័យ​បាន​ផឹកស៊ី​រហូត​ស្រវឹង​ ស្រាប់តែ​ដើរទៅ​បន្ទប់​ នារី​រង​គ្រោះ​ ដោយសារ​តែ​បន្ទប់​ទ្វារ​ចំហរ​ក៏​ ចូល​ទៅ​ខាងក្នុង​សើយ​មុង​ ឃើញ​នារី​រង​គ្រោះ​ និង​សាច់ញាតិ​ពីរ​នាក់​ផ្សេង​ទៀត​កំពុង​ដេក​ ក៏​ហក់​ទៅ​សង្គ្រប់​តែ​មិន​បាន​សម្រេច​នោះ​ឡើយ​ ៕

dre

Loading...

Leave a Reply

Your email address will not be published. Required fields are marked *