ផឹក​ឈាម និង​ទឹកដោះគោ ៦ ខែ ដើម្បី​ក្លាយជា​វីរបុរស ​ធាត់​បំផុត​ប្រចាំ​ភូមិ

រាងរៅ​ស្រស់​សង្ហារ គឺអាច​និយាយបានថា ល្អ​ស្អាត​នៅក្នុង​ទីកន្លែង​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក ប៉ុន្តែ សម្រាប់​ប្រជាជន Me’en ឬ Bodi នៃ​ប្រទេស Ethiopia វិញ នោះ​ភាពធាត់​កំប៉ោងគឺ ​តែងតែ​ល្អប្រសើរ​ជាង ។ ពួក​កុលសម្ព័ន្ធ ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល Omo Valley នៃ​ប្រទេស​នេះ​ទីកន្លែង​ដែល​ពិធីបុណ្យ​សាសនា​មិនធម្មតា​១ តែង​ឃើញ​ពួក​បុរស​លេចឡើង ក្នុង​សកម្មភាព​ប្រកួតប្រជែង​គ្នា​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត ដើម្បី​ទទួលបាន “​ម្កុដ​” និង​ក្លាយជា​វីរបុរស ដោយសារ​ការផឹក​ទឹក​ដោះ និង​ឈាម​គោ ក្នុង​រយៈពេល ៦ ខែ ។

​ ​អាហារ​របស់​ពួក​បុរសៗ​ទាំងនោះ គឺ​លេចឡើង​ក្នុង​ទម្រង់​លាយ​បញ្ចូល​គ្នា រវាង​ទឹកដោះ និង​ឈាម​គោ ដែល​ត្រូវបាន​បម្រើ​ជូន​ដោយ​ស្ត្រី​នៅក្នុង​ភូមិ ។ សត្វ​គោ​ត្រូវ​ចាត់ទុកជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​ពួក​កុលសម្ព័ន្ធ Bodi ។ ឈាម ត្រូវបាន​យកចេញ​តាមរយៈ​រន្ធ​សរសៃឈាម​គោ ដែល​ត្រូវបាន​ចាក់​នឹង​លំពែង ឬ ពូថៅ ហើយ​បន្ទាប់មក ពួកគេ​បិទ​វា​ជាមួយ​ដី ។​ ដោយសារ​សីតុណ្ហភាព ក្តៅហែង ពួក​បុរស​ទាំងនោះ ត្រូវ​ផឹក​ឈាម និង​ទឹកដោះគោ ២ លីត្រ ភ្លាមៗ មុនពេល​វា​កក ។

ពួក​បុរស​ធាត់​ទាំងនោះ ត្រូវ​ផឹក​ឈាម និង​ទឹកដោះគោ រៀងរាល់ថ្ងៃ ដោយ​១​ចានគោម​ដំបូង គឺ​នៅ​ថ្ងៃ​រះ (​ក្នុង​រយៈពេល ៦ ខែ​) ។ ជាងនេះទៀត​នោះ ពួកគេ​ម្នាក់ ត្រូវតែ​ផឹក​យ៉ាង​លឿន មុនពេល​វា​កក ប៉ុន្តែ មិនអាច​ផឹក​អ្វី​ផ្សេង ឬ ក្អួត​វា​ចេញ​ឡើយ ។​ សូមបញ្ជាក់ថា ក្នុង​១​ថ្ងៃៗ ពួក​បុរស​ទាំងនោះ ត្រូវ​គ្របដណ្តប់​រូបរាងកាយ​ននលគក​របស់​ពួកគេ ជាមួយ​ដី និង​ផេះ មុនពេល​ចេញពី​ខាងក្នុង​ខ្ទម ដើម្បី​ដើរ​បញ្ចេញរាង​នៅលើ​ដងផ្លូវ នៃ​ពិធី​ដែល​បានកំណត់ ៕

fat men (2)

fat men (3)

fat men (4)

fat men (5)

fat men (6)

fat men (7)

fat men (8)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *