ផឹក​ស្រវឹងធ្លាក់ភ្នែក ស្លៀក​តែ​ខោ​លី​អូ ដើរទៅ​ស្លាប់​នៅក្បែរ របង​ផ្ទះ​ម្តាយក្មេក​

ខេត្តរតនគិរី ៖ បុរ​ស​​ម្នាក់​​ញៀន​​ស្រា បន្ទាប់​ពី​​ផឹក​​ស្រ​វឹង​​ជោក​ជាំ ចេញ​ពី​ផ្ទះ​​រប​ស់​ខ្លួន សំ​ដៅ​​ទៅ​ផ្ទះ​​ម្តាយ​ក្មេក បាន​​ដួល​​ស្លាប់​​នៅ​ក្បែរ​​រប​ង​​ផ្ទះ ត្រូ​វ​ប្រ​ជា​ពល​រដ្ឋ ប្រ​ទះឃើញ កាល​ពី​​វេ​លា​​ម៉ោង ៥​​ព្រឹក ថ្ងៃ​ទី​​២៩ ខែ​ក​ញ្ញា ឆ្នាំ​២​០១៥ ស្ថិត​នៅ​​ភូមិ​​៤សង្កាត់ ​កាចា​ញ ក្រុង​បាន​លុង ហើយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាន​ចុះទៅ​ធ្វើ​កោសល​វិ​ច្ច័​យ ទៅតាម​ជំនាញ​ផងដែរ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ អិត ម៉ា​ត ហៅ​ភ័ក្ត្រ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ ស៊ឹម វិបុល អាយុ ៤៥​ឆ្នាំ មានកូន​ក្នុងបន្ទុក ៤​នាក់​។ ស្ត្រី​ជា​ប្រពន្ធ បាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់ ដោយសារ​ញៀន​ស្រា​ខ្លាំង គឺ​ផឹក​ជា​រៀងរាល់ថ្ងៃ​តែម្តង អត់​ហូប​បាយទឹក រហូត​ធ្វើ​ឲ្យ​វង្វេងវង្វាន់ បាត់បង់​ស្មារតី ដោយ​ស្ថានភាព​ជនរងគ្រោះ​ស្លាប់ មានតែ​ខោ​លី​អូ អត់​ពាក់អាវ ស្លាប់​នៅក្បែរ​របង ផ្ទះ​ម្តាយក្មេក ចំងាយ​ប្រមាណ ២០​ម៉ែត្រ​។​

​ក្រោយពី​សមត្ថកិច្ច ធ្វើ​កោសល​វិ​ច្ច័​យ​រួច បានប្រគល់​សាកសព ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​។ សាច់ញាតិ និង​ប្រពន្ធ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ប្រហែលជា​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃខែ​ដដែល ជនរងគ្រោះ បាន​ប្រាប់​ប្រពន្ធ​ថា ដើរមក​ផ្ទះ​ម្តាយក្មេក  ស្រាប់តែ​អ្នកភូមិ ប្រទះឃើញ​ដេកស្លាប់ នៅ​ខាងក្រោយ​ផ្ទះ ម្តាយក្មេក​ទៅវិញ ទើប​មានការ​ភ្ញាក់ផ្អើល​តែម្តង​៕

W@t-29098 W@t-29099W@t-290911 W@t-290910 W@t-290911

Loading...

Leave a Reply

Your email address will not be published. Required fields are marked *