ផែនទីដែលUNប្រគល់ឲ្យកម្ពុជាផ្ទៀងផ្ទាត់រឿងព្រំដែននឹងមកដល់នៅថ្ងៃនេះ

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ផែនទីចំនួន ១៨ ផ្ទាំងដែលអង្គការសហប្រជាជាតិប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីប្រើនោះ នឹងមកដល់ប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី ១៨ សីហា នេះ វេលាម៉ោង ១០ និង ១២ នាទី។
ប្រេសិតពិសេសអង្គការសហប្រជាជាតិចំនួន ២ រូប នឹងអមដំណើរជាមួយផែនទីចំនួន ១៨ ផ្ទាំងនោះ។
មន្រ្តីកម្ពុជាចំនួន ២ រូប នឹងទៅទទួលប្រតិភូអង្គការសហប្រជាជាតិដែលអមមកជាមួយផែនទីនៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ។
ពីធីប្រគល់ និងទទួលផែនទី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែ សីហា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *