ផ្កាយ០១ព្រៃផ្សៃ យក ចានវ៉ៃក្បាលនារីក្រីក្រ ម្នាក់ជាអ្នកបំរើនៅហាង ” ស្រះត្រជាក់ចិត្ត ” ក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ផ្កាយ០១ព្រៃផ្សៃ យក
ចានវ៉ៃក្បាលនារីក្រីក្រ ម្នាក់ជាអ្នកបំរើនៅហាង
” ស្រះត្រជាក់ចិត្ត ” ក្នុងក្រុងប៉ោយប៉ែត។

អំពើពាលកើតចេញពីមនុស្សមានអំណាចម្នាក់
បានកើតឡើងបណ្ដាលឲ្យនារីវ័យក្មេង០១នាក់
រងរបួស ដេរក្បាលចំនួន ០៤ ថ្នេរ កាលពីយប់
ថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០១៨។

មន្ត្រីយោធាចរិកឃោរឃោររូបនោះត្រូវបានគេ
បង្ហើបឲ្យដឹងថា ជាផ្កាយ ០១ នៅខាងព្រំដែន
ដែលមាន ត្រកូលជាអក្សរកាត់ថា ” ន. ” និង
ឈ្មោះហៅថា ” ស.អ. “។

ប្រភពបានព្យាយាម ខលទៅម្ដាយ
មីងរបស់នារីរងគ្រោះ ដែលនាងបាននិយាយពីរ
បីម៉ាត់ ថា ៖ ” វាមានរឿងអញ្ចឹងមែន ! តែវាបាន
ចប់សព្វគ្រប់ហើយ ” រួចគាត់ក៏ចុចផ្ដាច់ទូរស័ព្ឌ
របស់អ្នកកាសែត និងលែងទទួលការហៅចូល
ជាថ្មីទៀត ៕

 

Loading...