ផ្គើនអនុសាសន៍សម្ដេចតេជោ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន ស្រុកត្រពាំងប្រាសាទ បើកដៃឲ្យក្រុមពួកឈ្មួញដឹកជញ្ជូនឈើទាំងយប់ទាំងថៃ្ង

ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ចជំនាញស្រុកត្រពាំងប្រាសាទ បានឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃឲ្យពួកឈ្មួញដឹកជញ្ជូនឈើ ដាក់តាមរោងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែងនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមិនខ្លាចកោតញញើត នូវអនុសាសន៍របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឡើយ។

ជាក់ស្តែងជារៀងរាល់យប់ រាល់ថ្ងៃ គេតែងតែសង្កេតឃើញក្រុមឈ្មួញជាច្រើន បានកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ តាមគោយន្តកន្ត្រៃ និងដឹកជញ្ជូនតាមរយៈរថយន្ត ដាក់តាមកន្លែងរោងសិប្បកម្មកែឆ្នៃឈើ នៅក្នុងស្រុកត្រពាំងប្រាសាទ តាមអំពើចិត្តយ៉ាងអនាធិបតេយ្យ ។

មិនដែលឃើញអាជ្ញាធរមូលដ្ឋាន និង មន្ដ្រីជំនាញណាមួយចុះធ្វើការទប់ស្កាត់បង្ក្រាបសោះឡើយ៕

Loading...