ផ្តល់ផ្លូវ១ខ្សែមានប្រវែងជាង៨ពាន់ម៉ែត្រដល់ប្រជាពលរដ្ឋជាង២០០គ្រួសារនៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលរស់នៅតំបន់ជនបទដាច់ស្រយាលមួយ ក្នុងខេត្តព្រះវិហារ ទទួលបានផ្លូវ១ខ្សែដែលគេដឹងថា ជាការចំណាយរបស់រាជរដ្ឋាភិបាល មានតម្លៃច្រើនម៉ឺនដុល្លារនោះ នៅគ្រានេះប្រជាពលរដ្ឋទាំងនោះ បានសម្តែងការដឹងគុណទៅដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានជួយស្ថាបនាផ្លូវជូនពួកគាត់ សម្រាប់នាំកូនមកកាន់សាលារៀន មណ្ឌលសុខភាព និងការនាំយកផលិតផលកសិកម្ម មកកាន់ទីផ្សារបានយ៉ាងងាយ ព្រោះថា នៅច្រើនទស្សវត្សន៍កន្លងមកនេះ នៅក្នុងតំបន់ដាច់ស្រយាលនោះ មិនដែលមានផ្លូវល្អសម្រាប់ធ្វើដំណើរដូចនេះឡើយ ។

កាលពីថ្ងៃសៅរ៍ទី៤ មិថុនា ចុងសប្តាហ៍កន្លងទៅនេះ អភិបាលខេត្តព្រះវិហារ លោកអ៊ុំ ម៉ារ៉ា អមដំណើរដោយក្រុមការងារជំនាញ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មានលោកសំ លាងទ្រី ជាប្រធាននោះ បានចុះពិនិត្យផ្លូវក្រាលគ្រោះក្រហម១ខ្សែ មានប្រវែងជាង៨ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិបា្រ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានឡើងរាយការណ៍ឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដែលកំពង់ដំណើរការស្ថាបនាជូនប្រជាពលរដ្ឋធ្វើដំណើរ នៅក្នុងភូមិដាច់ស្រយាលមួយនេះ មានប្រវែងជាង៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិណារុង មកកាន់ភូមិបា្រ ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ហើយផ្លូវ១ខ្សែនេះ គឺជាអំណោ យដ៏ថ្លសថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថាបនាជូនប្រជាពលរដ្ឋ តាមរយះលោកអ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ទុកជាចំណងដៃថ្មីនៅក្នុងឆ្នាំថ្មីនេះ ធ្វើដំណើរបានរហ័ស ងាយស្រួលក្នុងការនាំកូនចៅ មកកាន់សាលារៀន មន្ទីរពេទ្យ និងការនាំយកផលដំណាំដែលបានមកពីការដាំដុះនោះ មកកាន់ទីផ្សារ និងអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺ ជួយបម្រួញពេលវេលាក្នុងការធ្វើដំណើរ ។

អភិបាលខេត្តព្រះវិហារ លោកអ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋទាំងជាង២០០គ្រួសារនោះថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែបានយកហរទ័យគិតគូ ពីភាពសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋជានិច្ច មិនថារស់នៅទីណានោះទេ ។ ហើយក្នុងនាមលោក ជាអាជ្ញាធរខេត្ត នឹងបន្តអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

តំណាងប្រជាពលរដ្ឋទាំងជាង២០០គ្រួសារ បានសម្តែងការត្រេកអរ និងអរគុណចំពោះ អាជ្ញាធរខេត្ត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានខិតខំស្ថាបនាផ្លូវ១ខ្សែនេះ ជូនដល់ពួកគាត់បានធ្វើដំណើរងាយស្រួល និងរហ័សទាន់ចិត្ត ព្រោះថា នៅរយះកាលច្រើនទស្សវត្សន៍កន្លងមកនេះ ភូមិដាច់ស្រយាលនេះ មិនដែលមានផ្លូវល្អសម្រាប់ធ្វើដំណើរ ដូចក្នុងសម័យតេជោ សែននេះទេ ។

តំណាងប្រជាពលរដ្ឋ លោកបានស្នើដល់អាជ្ញាធរខេត្ត នូវស្ពានឆ្លងកាត់អូរ១កន្លែង មានប្រវែងជាង៨០ម៉ែត្រ និងជីកអណ្តូងទឹកស្អាតចំនួនពីរ បន្ថែមទៀត ទុកសម្រាប់ប្រជាពលរដ្ឋប្រើបា្រស់។ រីឯអាជ្ញាធរខេត្ត ក៏បានសម្រេចផ្តល់ជូន ទៅតាមសំណើររបស់ប្រជាពលរដ្ឋ នៅក្នុងគ្រានោះផងដែរ ដោយចាត់ឲ្យលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រួមសហការគ្នាជាមួយ សាខាកាកបាទក្រហមខេត្ត ទទួលបន្ទុកលើកិច្ចការងារនេះ ៕ បក្សីជាយដែន

2face

003

002

001

009

008

007

006

004

Loading...

Leave a Reply

Your email address will not be published. Required fields are marked *