ផ្តើមចេញពីឥរិយាបថមើលងាយច្រើនដងពេក ធ្វើឲ្យយុវជនម្នាក់ចងគំនុំឡើងគម្រោងសម្លាប់ស្ត្រីយោធា

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកំលាំងការិយាល័យនគរបាលព្រ ហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្ន ពេញ ក្រោមកិច្ចសម្របសម្រួលពីលោក ងិន ពេជ ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំ ពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្ទះ លេខ៣២Eo ផ្លូវលេខ១៦២ ក្រុមទី១៦ ភូមិ៣ សង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ ឃាតកម្មគិតទុកជាមុន ( ចាក់នឹងកូនកាំបិតចុងស្រួច បណ្តាលឲ្យស្លាប់ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះវីងវេរលុយ ពេជ ជូលី ដែលមានទីតាំងផ្ទះលេខ១២ ផ្លូវលេខ២១ ៩ ក្រុមទី២៣ ភូមិ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោ ក រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១ ៦ វេលាម៉ោងប្រហែល ១០និង១៥នាទី ដោយសាររឿងគំនុំ គឺជនរងគ្រោះបានធ្វើឥរិយាបថមាក់ងាយ ដូចជាស្តោះទឹកមាត់ជាដើម ញយដងខ្លាំងពេកដាក់ជនសង្ស័យ ។

ជនរងគ្រោះឈ្មោះ លី ដាវី ហៅ ច្រឹប ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា (នាយក ដ្ឋានយោធា-ស៊ីវិល ) ស្នាក់នៅផ្ទះលេខ៣២បេ ផ្លូវលេខ ១៦២ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះម៉ី គឹមហេង គឺជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ផ្នែកគណិតវិទ្យា) និងជានិស្សិតពេទ្យផងដែរ មានទីលំនៅផ្ទះលេខ៣២Eo, ផ្លូវ១៦២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក (ជាប់ផ្ទះគ្នាជាមួយនារីដែលស្លាប់) ។

ជនសង្ស័យត្រូវគេដឹងទៀតថា ជានិស្សិតជាប់បួក ដល់ទៅ៤ភាសា ហើយវត្ថុតាងដែលសមត្ថកិច្ចចាប់យក៖ -កូនកាបិតចុងស្រួចដងពណ៌ខ្មៅ ចំនួន ០១ដើម, ម៉ូតូមួយគ្រឿងម៉ាក Honda Click ពណ៌ខ្មៅ តែម ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញភ្នំពេញ 1BN-56 64, មួកសុវត្ថិភាពពណ៌ខ្មៅ កញ្ចក់ក្រូម៉េ ចំនួន០១, អាវដៃវែងក្រឡាឈើត្រង់ពណ៌ស្វាយលាយខ្មៅមាន ផ្លាកក SVR និងខោជើងវែងពណ៌ខ្មៅ ចំនួន០១ និងស្បែកជើងខ្សែជំពាមពណ៌ខ្មៅខ្សែពណ៌ក្រហម ០១គូ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានអះអាងថា ខ្លួនពិតជាបានប្រើកូនកាំបិតចុងស្រួច ចាក់សម្លាប់ ឈ្មោះ លី ដាវី ហៅ ច្រឹប ពិត ប្រាកដមែន ដោយផ្តើមចេញពីទង្វើនាងនោះ បានរើសអើងមើលងាយខ្លួន រាល់ពេលដែលឃើញមុខ ពេលណា គឺគេ(ជនរងគ្រោះ) តែងតែស្តោះទឹកមាត់ និងងាកមុខចេញ ធ្វើឲ្យរូបគេមានការគំនុំគុំកួន រហូតដល់យប់ថ្ងៃទី២០- ០៦-២០១៦ រូបគេបានរៀបចំគម្រោង លុះព្រឹកឡើង ពេលដែលជនរងគ្រោះបានដើរចេញពីផ្ទះទៅផ្សារទិញ ម្ហូប ខ្លួនក៏ជិះម៉ូតូតាម ហើយស្ទាក់ពីមុខធ្វើសកម្មភាព ចាក់លី ដាវី បណ្តាលឲ្យស្លាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអា សន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

aes (3)

aes (2)

aes (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *