ផ្ទុះករណីឆ្លងមេរោគអេដស៏ បង្ករការព្រួយបារម្ភណ៏នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលបានសម្តែងក្តី បារម្មណ៏ចំពោះការផ្ទុះមេរោគអេដស៏ជាថ្មី ទៅលើមនុស្សជាច្រើននាក់នៅក្នុងភូមិ ដោយគេពុំដឹងមូលហេតុ។
គ្រួសារប្តីប្រពន្ឋមួយគូរមានប្រពន្ធឈ្មោះ ជួន សុខជា និង ប្ដីឈ្មោះម៉ែន ចាន់រ៉ា ដែលបានមកធ្វើតេស្ត៏ឈាមរកមេរោគអេដស៏បានឲ្យដឹងថា ៈ គ្រួសារគាត់មិនបានដឹងថា ការផ្ទុះមេរោគអេដស៏នេះ តាំងពីពេលណាមមកទេ គ្រាន់តែមកធ្វើតេសត៏តៗគ្នា តាមការដឹងពីអ្នកភូមិម្នាក់ទៅអ្នកភូមិម្នាក់ទៀត។
ក្រោយពីដឹងហើយក៏មកធ្វើតេស្ត៏ដូចនេះ ប៉ុន្តែគ្រួសារមិនមានការផ្ទុកមេរោគអេដស៏ ដូចអ្នកភូមិផ្សេងទេ។
លោកស្រី យ៉ែម ណង់ មេឃុំសំបួរមាសបានឲ្យដឹងថា អ្នកស្រីក៏មិនទាន់អាចសន្និដ្ឋានបានថាការផ្ទុះនេះ បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដនោះឡើយ រហូតទាល់តែអង្គការខេមរ៉ាចុះ មកធ្វើតេស្ត៏ឈាមរកមេរោគអេដស៏ ពីប្រជាពលរដ្ឋនៅក្នុងភូមិ ទើបរកឃើញមេរោគអេដន៏ កើតមានទៅលើអ្នកភូមិជាបន្តបន្ទាប់នោះឡើយ។
ករណីនេះលោកស្រីបានសម្តែងក្តីបារម្មណ៏ ចំពោះអ្នកកើតមេរោគអេដស៏ ដែលគ្រួសារខ្លះ បានកើតទាំងប្តីទាំងប្រពន្ឋ ឆ្លងរហូតទៅដល់កូន ហើយភាគច្រើនជាគ្រួសារទីទ័លក្រដូច្នេះ អ្នកស្រីស្នើសុំដល់មន្រ្តីសុខាភិបាល ធ្វើយ៉ាងណាយកចិត្តទុកដាក់ ក្នុងការជួយផ្តល់ថ្នាំសង្កូវក្នុងការព្យាបាលអ្នកដែលមានផ្ទុកមេរោគអេដសន៏នេះផង។
លោក លី ប៉េងស៊ុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ឋប្រឆាំងជំងឺអេដស៏និងកាមរោគដែលបានចុះធ្វើតេស្ត៏ឈាមដោយផ្ទាល់ បានមានប្រសាសន៏ថា ការរកឃើញមេរោគអេដស៏ធ្វើឡើង តាំងពីថ្ងៃទី១៣ ខែកុម្ភៈ បន្ទាប់ពីអង្គការខេមរ៉ាបានចុះមកធ្វើតេស្ត៏ រកអ្នកស្មគ្រ័មកធ្វើតេស្ត៏ឈាមរកមេរោគអេដសន៏នោះ។
ក្រោយពីធ្វើតេស្ត៏មកទល់បច្ចុប្បន្ន ពោលគឺរហូតមកទល់នឹងព្រឹកថ្ងៃទី២២ខែគុម្ភៈនេះ បានរកឃើញមនុស្សចំនួន១៨នាក់មានផ្ទុកមេរោគអេដស៏ ក្នុងនោះមានស្រ្តីចំនួន១២ ដែលភាគច្រើនកើតទៅលើមនុស្ស ចាស់និងឆ្លងមកកុមារតូចម្នាក់។
លោក លី ប៉េងស៊ុន មានប្រសាសន៏បញ្ជាក់ថា ចំនួនដែលបានរកឃើញនេះមិនមែនជាករណី ដែលគួរឲ្យភ្ញាក់ផ្អើល ដូចករណីផ្ទះនៅក្នុងភូមិរកា ខេត្តបាត់ដំបងកាលពីឆ្នាំកន្លងទៅនោះឡើយ។

72a4187b8a42e0a81834abd5e32853e1_XL

Loading...

Leave a Reply

Your email address will not be published. Required fields are marked *