ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះអស់០១ខ្នងនៅស្រុកប្រាសាទបល្ល័ង្គ ខណៈពេលដែលម្ចាស់ផ្ទះមិននៅ

(កំពង់ធំ)៖ ថ្ងៃព្រហស្បតិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ១៤នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នង នៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

ម្ចាស់ផ្ទះឈ្មោះ ហ៊ន ហ៉ីន ភេទប្រុស អាយុ ៣៥ឆ្នាំ និង ប្រពន្ធឈ្មោះ ឌិន សាមន អាយុ ៣៥ឆ្នាំ ។
ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ (ផ្ទាល់ដី)ទំហំ០៥,៥មx០៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
សម្ភារខូចខាតរួមមាន:
-ឆេះផ្ទះ ០១ខ្នង ទាំងស្រុងទំហំ(០៥,៥មx០៧ម)
-គ្រែឈើចំនួន០១
-ទូឈើចំនួន០១
-តុក្តាមូលចំនួន២០គ្រាប់និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទៀត។
មូលហេតុអគ្គីភ័យនេះគឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសពេលម្ចាស់ផ្ទះមិននៅ។

រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គបានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនិង០៨ម៉ែត្រគុប កម្លាំងអន្តរាគមន៍ពន្លត់ចំនួន១៥នាក់ និងប្រជាការពារនិងប្រជាពលរដ្ឋចំនួន១៧នាក់ ៕

Loading...