ផ្ទុះគ្រាប់បែកមួយករណីទៀត នៅក្រុងបាងកក

សារព័ត៌មានបាងកកប៉ុស្តិ៍ របស់ថៃ បានចុះផ្សាយថា គ្រាប់បែកត្រូវបានគប់ទៅកាន់តំបន់ផែ សាថន នៅក្នុង ទីក្រុងបាងកក នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០១៥ នេះ ប៉ុន្តែវាមិនបាន បង្កឲ្យមាន មនុស្សស្លាប់ និង របួស ឬបង្កការខូចខាតអ្វីនោះឡើយ។

សារព័ត៌មានបាងកកប៉ុស្តិ៍ របស់ថៃ ចេញផ្សាយបន្តទៀតថា ការផ្ទុះគ្រាប់បែក កាលពីវេលាម៉ោង ១ និង ២០នាទីរសៀលថ្ងៃអង្គារ នេះ នៅម្តុំស្ពាន សាថន ក្បែរកន្លែងទទួលអ្នកដំណើរ និង ចតរថយន្តតាក់ស៊ី។ គ្រាប់បែកត្រូវបានទម្លាក់ ចូលទៅ ក្នុងទឹកទន្លេ ហើយក៏បានផ្ទុះឡើងតែម្តង។

ប៉ូលិសថៃ បានសម្រេចបិទផ្លូវនៅតំបន់ខាងលើ ដើម្បីរក្សាសន្តិសុខ និង ស៊ើបអង្កេត រកប្រភពនៃគ្រាប់បែកនោះ។ តំបន់ សាថន នេះជាទីកន្លែងកំសាន្តដ៏ពេញនិយមនៃដង ទន្លេ ចៅប្រាយ៉ា ជាពិសេសសម្រាប់ភ្ញៀវជនជាតិចិនមកលេងប្រទេសថៃ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *