មិនធម្មតា!ផ្ទុះធុងហ្គាស ដ៏រន្ធត់ មានស្លាប់និងរងរបួស

បាត់ដំបង: នៅចំណុចក្រុមទី៩ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន មានករណីផ្ទុះធុងហ្គាសមួយលើក នៅផ្ទះរបស់ ឈ្មោះ ឃឹម សាម៉ុន ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសស្រាលម្នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ល្ងាច ៖
១/ឈ្មោះ ឈឹម សើ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវជាប្រពន្ធរបស់ម្ចាស់ផ្ទះ (រងរបួសត្រូវចិញ្ចើម) ។
២/ឈ្មោះ ម៉េង ហឹង ភេទប្រុស អាយុ ២៣ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ប្រពន្ធរបស់សព

ឈ្មោះ រ៉ាត់ សុភ័ក្រ អាយុ ២៤ឆ្នាំ អ្នកទាំងពីរជាអ្នកស៊ីឈ្នួលនឹងស្នាក់នៅជាមួយម្ចាស់ផ្ទះ និងខូចខាតផ្ទះបាយទំហំ ៧ x ១០ម៉ែត្រ (ខូចខាតទាំងស្រុង) រួមទាំងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះបាយមួយចំនួនទៀត។

ករណីនេះ អគ្គិភ័យមានការឆាប់ឆេះបន្តិចបន្តួច សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យទៅ អន្តរាគមន៍ជួយពន្លត់ ក្រោយពេលទៅដល់ ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះ បានធ្វើការ ពន្លត់ភ្លើងរលត់បាត់ទៅហើយ (មូលហេតុ ទុស្សេ ឌុយចង្ក្រានអគ្គិសនីចំហុយសាច់ ជះចំហាយ ដល់ធុងហ្គាស) ចំណែកឯសព ត្រូវបានក្រុមគ្រួសារនិងម្ចាស់ផ្ទះធ្វើបុណ្យតាមប្រពៃណី៕

Loading...