សង្ស័យផ្ទុះភ្លើងប្រច័ណ្ឌ ប៉ូលិស​ស្រី​កាត់ប្រដាប់ភេទរបស់ប៉ូលិសប្រុស

ខេត្ត​កំពង់ធំ៖ សង្ស័យជាករណីភ្លើងប្រច័ណ្ឌមួយបានកើតឡើង កាលពីវេលាម៉ោងម៉ោង១០និង១០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំបណ្តាលឲ្យប៉ូលិសស្រីម្នាក់ដាច់ចិត្ត​ហ៊ានកាត់ប្រដាប់ភេទ​របស់ប៉ូលិសប្រុស ។

តាមការឲ្យដឹងពីសាក្សីថា នៅស្រុកតាំងគោក គឺជាស្រុកទើបតែបង្កើតថ្មី មានកើតហេតុ អំពើហិង្សាបែបនេះដោយចេតនា គឺមានអាវុធ កាំបិតបុ័ងតោ សម្រាប់​ប្រើប្រាស់​ ជាអាវុធ ។ ក្នុង​ករណី​ នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ28ឆ្នាំ មុខរបធ្វើនគរបាលចរាចរ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែក​ភាគី​ម្ខាងទៀត ជានគរបាលចរាចរណ៍​ ដូចគ្នា ដោយខាងស្រីបានយកកំបិតបុង័តោ កាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុស អាយុ33ឆ្នាំ មុខរបរធ្វើប៉ូលិសចរាចរណ៍​ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ក្នុង​ករណី​ អំពើហិង្សានេះ លោកប៉ូលិស សំបូរស្នេហ៍ ឈ្មោះ​ខៀន សុខល័ក្ខ ត្រូវ​បានស្រីកំណាន់ ឈ្មោះរិទ្ធ ស្រីនាង កាត់អាអូនតូច (ប្រដាប់ភេទ) វិសដាច់ខានបន្តពូជ និងថែមមួយកាំបិតចំភ្លៅ ទុកជាការព្រមាន ដល់ បងបុរសៗ ដែល​ចូលចិត្តភ្លក្សសម្លម្ជូរផង កកូរផង ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈ​នេះកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែក បារាយណ៏៍សន្ទុក ចំណែកជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល ។ ករណីខាងលើនេះ លោកសន តាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មាននោះទេ សូមឲ្យទាក់ទង​សួរលោក ស្នងការទៅ ចំណែកលោក អ៊ុក កុសល ស្នងការ នគរបាល​ខេត្ត​កំពង់ធំ​ ពុំលើកទូរស័ព្ទ ជាហេតុ​ធ្វើ​ឱ្យ​ ពុំមានការ បំភ្លឺក្នុងករណី ប៉ូលិសស្រី កាត់អាអូនតូច របស់ប៉ូលិសប្រុស ៕

Loading...