ផ្ទុះរឿងអធិការក្រុងបាត់ដំបង ចុះហត្ថលេខាឲ្យមន្ត្រីក្រោមឱវាទជាង ៣០នាក់ បើកយកប្រាក់បៀរវត្សន៍

ខេត្តបាត់ដំបង៖ យោងតាមប្រភពពីមន្ត្រីនគរបាលមួយរូប បានបង្ហើបឲ្យដឹងថា មន្ត្រីនគរបាលក្រោមឱវាទរបស់លោក យឹម វិចិត្រ អធិការក្រុងបាត់ដំបង ជាង៣០នាក់ មានឈ្មោះចុះហត្ថលេខាលើអវត្តមាន និងបើកប្រាក់បៀរវត្សន៍ជាប្រចាំ តែអត់ចូលខ្លួនធ្វើការនោះទេ។
មន្ត្រីនគរបាលដដែលបានបន្តថា មន្ត្រីនគរបាលក្រោមឱវាទរបស់លោកអធិការក្រុងបាត់ដំបង ដែលមានតែឈ្មោះ និងត្រូវបានថ្នាក់លើរបស់ខ្លួន ចុះហត្ថលេខាជំនួសឲ្យ ថែមទាំងបើកប្រាក់បៀរវត្សន៍យកជាប្រចាំនោះ មានឈ្មោះចំនួន ៥នាក់ រួមមាន៖ ទី១.ឈ្មោះ គង់ ដានី ភេទប្រុស ជាថៅកែខោអាវជជុះនៅក្រុងប៉ោយប៉ែត, ទី២.ឈ្មោះ ពៅ សារ៉េត មុខរបររត់តាក់ស៊ី, ទី៣.ឈ្មោះ ខ្វៃ សុធី មុខរបរលក់គុយទាវ, ទី៤.ឈ្មោះ សូ ផល្លា មុខរបរធ្វើចំការនៅស្រុកវាលវែងខេត្តពោធិ៍សាត់, និងទី៥.ឈ្មោះ ពេជ្រ ដានារី ទៅធ្វើការនៅក្រុងភ្នំពេញ និងមានអ្នកផ្សេងទៀតសរុបជាង ៣០នាក់ ដែលក្នុងនោះមានលោក កាយ សុធី អធិការរងទទួលផែនសេនាធិការ និងជាដៃស្តាំរបស់លោក យឹម វិចិត្រ អធិការក្រុងបាត់ដំបង ជាអ្នកកាន់បញ្ជីវត្តមាននេះ។
ពាក់ព័ន្ធទៅបញ្ហាចោទប្រកាន់នេះ លោក កាយ សុធី បានប្រាប់ខាងសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី២៣ កុម្ភៈនេះ ថា រឿងនឹងលោកមិនបានដឹងទេ ទាល់តែសួរទៅលោកអធិការទៅទើបបានដឹងច្បាស់ ខាងលោកមិនអាចចាត់ចែង នឹងបំភ្លឺបានទេ ព្រោះលោកនៅខាងក្រោមគេទេ។
ដោយឡែកលោក យឹម វិចិត្រ អធិការក្រុងបាត់ដំបង លោកបានបដិសេធថា លោកមិនអាចធ្វើបែបនេះបានទេ ព្រោះមន្ត្រីនគរបាលទាំងអស់មានកាតអេធីអឹមកាន់រៀងៗខ្លួន សំរាប់ការបើកប្រាក់បៀរវត្សន៍តាម ធានាគារអស់ហើយ រឿងនឹងលោកមិនអាចធ្វើបានដូចការលើកឡើងរបស់មន្ត្រីចាក់ចុចរឿង ផ្ទៃក្នុងនោះទេ៕

02_23_2016_03_01_4712721778_1059254710800364_1486362405_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *