ផ្ទុះស៊ីទែនដឹកសាំងរបស់ក្រុមហ៊ុនប្រេង PTT

ភ្នំពេញ៖ មានករណីផ្ទុះស៊ីទែនដឹកសាំង (ស៊ីទែនទទេ) របស់ក្រុមហ៊ុនប្រេង PTT បានផ្ទុះជា២កំណាត់ និងបែកជាបំណែកតូចៗ ខណ:ដែលរថយន្តដឹកស៊ីទែនមួយនេះយកទៅជួសជុល ដែលបណ្តាលឲ្យរងរបួសបុរស៣នាក់យ៉ាងធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង០៣និង២០នាទី នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ ត្រង់ចំនុចឃ្លាំងផ្សារដែក ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
យោងតាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ខណ:ពេលដែលរថយន្ត ដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុន មួយនេះ យកទៅជួសជុលក្បាលស៊ីទែន នៅការ៉ាស់ជួសជុលរបស់ក្រុមហ៊ុន ក្នុងកំឡុងពេល
ជាងកំពុងធ្វើការផ្សាក្បាលស៊ីទែន ស្រាប់តែក្តៅខ្លាំងពេក បណ្តាលអោយផ្ទុះស៊ីទែនជាពីរ បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ៕

IMG-6

Loading...

Leave a Reply

Your email address will not be published. Required fields are marked *