ផ្ទុះអាវុធ១គ្រាប់ តាមចាប់ចោរប្លន់ម៉ូតូនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ បានផ្ទុះអាវុធមួយគ្រាប់ នៅក្នុងករណីដេញតាមប្រមាញ់ក្រុមជនសង្ស័យប្លន់ម៉ូតូ ហើយនៅទីបំផុតសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៣នាក់រួមជាមួយកាំភ្លើង១ដើមផងដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការបញ្ជាពីលោក យឹម សារ៉ាន់ អធិការនគរបាល នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៣ ខែកក្កដា បានបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធបានចំនួន៣នាក់ ក្នុងនោះមានការបាញ់គំរាមមួយគ្រាប់ផងដែរ ស្ថិតនៅខាងក្រោយវត្តពោធិចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ មានករណីប្លន់ម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ2015 ពាក់ ស្លាកលេខ ស្វាយរៀង 1H2542 របស់ ជនរងគ្រោះឈ្មោះ ឃឹម អូន ភទប្រុស អាយុ26ឆ្នាំ ស្រុកំណើតស្រុកបារាយ ខេត្តកំពង់ធំ សព្វថ្ងៃ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ហើយដែលរងរបួសស្រាលដោយក្រុមចោរវាយនឹងស្នាប់កាំភ្លើង និងឈ្មោះ ខៃ ពិសិដ្ធ ភេទប្រុស អាយុ24ឆ្នាំស្នាក់នៅបន្ទប់ជួលជាមួយគ្នា ពួកគេទាំង2នាក់មានមុខរបរជាកម្មកររោងចក្រ ។

មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរមកពីមន្ទីរពេទ្យគន្ធបុប្ផាមើលក្មួយឈឺ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យគ្នា បួននាក់ម៉ូតូ2គ្រឿង ដែល មួយគ្រឿងម៉ាកC125ពណ៌ខ្មៅមិនចាំស្លាកលេខ និងមួយគ្រឿងទៀតមិនស្គាល់ម៉ាកបាន ជិះតាមពីក្រោយរួចធ្វើសកម្មភាពវាយពីក្រោយរួចបាញ់មួយគ្រាប់ឡើងលើរួចយកម៉ូតូគេចខ្លួនរហូតទើបតែត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ ។

បច្ចុប្បនជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

66

ew

22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *