ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដោយសារ​ជម្លោះ​រវាម​ន្ត្រី​យោធា​និង​សន្តិសុខ​នៅ​សួន​កា​ណា​ឌី​យា​

ភ្នំពេញ​៖​ ស្នូ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាន់​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ក​ដល់​ប្រជាពលរដ្ឋ​មានការ​តក់ស្លុត​និង​ភ័យ​ខ្លាច​ដោយសារ​តែ​មាន​ជម្លោះ​គ្នា​រវាស់​មន្ត្រី​យោធា​និង​ក្រុម​សន្តិសុខ​យាម​នៅ​សួន​កា​ណា​ឌី​យា​ ដោយ​ភាគី​ខាង​មន្ត្រី​យោធា​ បាន​ដក់​កាំភ្លើង​បាញ់​មេឃ​ ។

 

​ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​សួន​កា​ណា​ឌី​យា​ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​រៀបរាប់​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​មន្ត្រី​យោធា​ និង​សន្តិសុខ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​ខាងក្នុង​សួន​ជិត​និង​ប៉ុស្តិ៍​សន្តិសុខ​ អស់​រយៈពេល​ជា​យូ​ខណៈ​ដល់​វេលា​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​ទាស់​សំដី​ប្រកែក​យ៉ាង​តឹង​ស​សៃ​ក៏​ដាក់​គ្នា​ហើយ​ភ្លាម​នោះ​ភាគី​ខាង​មន្ត្រី​យោធា​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​វាយ​ភាគី​ម្ខាង​ទៀត​និង​បាន​ប្រតាយប្រតប់​គ្នា​មួយ​ប្រាវ​ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ក​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​មក​រោម​មើល​។​បន្ទាប់​មក​ភាគី​ខាង​មន្ត្រី​យោធា​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទាយ​មួយសន្ទុះ​ស្រាប់តែ​លឺ​ស្នូ​គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់​ចេញ​មក​ខាងក្នុង​តែ​មក​បង្ក​ឲ្យ​មាន​ន​ណារ​ម្នាក់​រង​របួស​នោះ​ទេ​។​

 

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មួល​ដ្ឋា​ន​បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុតែ​បាន​ត្រឹមតែ​មក​សួ​នាំ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​ប៉ុណ្ណោះ​ដោយ​មិន​ហ៊ាន​ចូល​ទៅ​ឃាត់ខ្លួន​មន្ត្រី​ដែល​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ខាងលើ​នោះ​ទេ​ មិនដឹង​ថា​ សមត្ថកិច្ច​មួល​ដ្ឋា​ន​ខ្លាចញញើត​រឺ​ក៏​យ៉ាងណា​នោះ​ទេ​ទើប​បណ្តោយ​ឲ្យ​ជន​បង្ក​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​ខ្លួន​ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *