ផ្ទុះអាវុធ​នៅ​សាកលវិទ្យាល័យ​ភាគ​ខាងត្បូង​ការ៉ូ​លី​ណា​ អា​មេ​រិ​ក​ ស្លាប់​២​នាក់​

​អ្នក​ធ្វើ​កោសល្យវិច័យ​បាន​និយាយ​ថា​ សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ ការ៉ូ​លី​ណា​ សហរដ្ឋអាមេរិក​ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ ។​ នេះ​ជា​អំពើ​ឃាតកម្ម​ធ្វើ​ឡើង​នៅ​បរិវេណ​អគារ​សាកលវិទ្យាល័យ​ រដ្ឋ​ការ៉ូ​លី​ណា​ ។​

​លោក​ Gary​ Watts​ ប្រធាន​ក្រុម​អ្នក​ធ្វើ​កោសល្យវិច័យ​ បាន​បញ្ជាក់​ថា​ លោក​សាស្ត្រាចារ្យ​ Raja​ Fayad​ អាយុ​៤៥​ឆ្នាំ​ ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ការ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ។​ ខ្មាន់កាំភ្លើង​ ក៏​បាន​ស្លាប់​ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​លាតត្រដាង​ព័ត៌មាន​លម្អិត​ដោយ​រង់ចាំ​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​របស់​ខ្មាន់កាំភ្លើង​។​

​លោក​ Thom​ Berry​ អ្នកនាំពាក្យ​កម្លាំង​ប៉ូលិស​បាន​បញ្ជាក់​ថា​ លោក​សាស្ត្រាចារ្យ​ត្រូវ​ខ្មាន់​ប្រើ​កាំភ្លើងស្វ័យប្រវត្តិ​បាញ់ប្រហារ​។​ ខ្មាន់កាំភ្លើង​ និង​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​គ្នា​ ។​ ប៉ុន្តែ​គ្មាន​បន្សល់​ទុក​លិខិត​បណ្តាំ​អ្វី​ទាំងអស់​។​

​លោក​ Fayad​ ជា​សាស្ត្រាចារ្យ​សរីរវិទ្យា​នៅ​សាកលវិទ្យាល័យ​សុខាភិបាល​សាធារណៈ​ Arnold​ ។​ លោក​មានកំណើត​នៅ​លី​បង់​។​ គេ​បាន​រក​ឃើញ​សាកសព​នៅ​ជាន់​ទី​៤​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​បន្ទប់​ស្រាវជ្រាវ​៕ យ៉ាត សុមេធ

usc-murder-suicide-020515-jpg
412-1bEh3i.AuSt.74

Loading...

Leave a Reply

Your email address will not be published. Required fields are marked *