ផ្ទុះ​គ្រាប់បែកចំ​កណ្តាល​ ក្រុងបាងកក

នគរបាល​ថៃ បាន​និយាយថា គ្រាប់បែក​ផលិត​អាយ២ បាន​ផ្ទុះ​នៅ​ជិត​ផ្សារ​ទំនើប​មួយ​នៅ​កណ្តាល​ក្រុង​បាងកក​កាលពី​យប់ ថ្ងៃអាទិត្យ ម្សិលមិញ បណ្តាលអោយ​មនុស្ស​ពីរ​នាក់។

អ្នកនាំពាក្យ បាន​និយាយថា”គ្រាប់បែក​ផលិត​អាយ​ពីរបាន​ផ្ទុះ​នៅ​ចន្លោះ​ផ្លូវ​ដើរ​នៃ ស្ថានីយ​រថភ្លើង​អាកាស​Siam BTSនិង​ផ្សារ​Siam Paragon។ វា​ត្រូវបាន​បង្កប់​នៅ​ពីក្រោយ​ប្រអប់​កុង​ទ័​រ​អគ្គិសនី។

ចាប់តាំងពី​ខែឧសភា ឆ្នាំមុន​មក នៅពេល​យោធា​ចាប់យក​អំណាច​ក្រោយពី​ការតវ៉ា​ហិង្សា​នៅតាម​ដងផ្លូវ​អស់​រាប់ ខែ​ដែល​នាំ​ដល់​ការបណ្តេញ​រដ្ឋាភិបាលរ​បស់​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា ការ​ស្ងប់ស្ងាត់​មិន​ស្រួល​អារម្មណ៍​បាន​គ្របដណ្តប់​នៅ​ទូទាំង​រដ្ឋធានី​ថៃ ដោយ យោង​លើ​ច្បាប់អាជ្ញាសឹក ការជួបជុំ​នយោបាយ​និង​ការរិះគន់​រដ្ឋប្រហារ​ត្រូវបាន​ហាមឃាត់ ហើយ​របប​យោធា​កំពុង​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​ការប្រឆាំង​តវ៉ា​ក្នុង​រូបភាពណាមួយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *