ផ្ទុះ​គ្រាប់​នៅ​ការដ្ឋាន​ជីក​ថ្ម​ស្រុក​បាភ្នំ​ស្លាប់​មនុស្ស​ម្នាក់​

មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ករណី​ផ្ទុះ​គ្រាប់​មួយ​ នៅ​ឯ​ការដ្ឋាន​ជីក​ថ្ម​មួយ​កន្លែង​ នៅ​ក្នុង​ឃុំ​ជើងភ្នំ​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​ នៅ​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​២០១៥​។​ អធិការ​ប៉ូលិស​ស្រុក​បាភ្នំ​ ឲ្យ​ដឹង​ថា​ តាម​ការ​សន្និដ្ឋាន​ដំបូង​ គ្រាប់​ដែល​ផ្ទុះ​នោះ​ទំនងជា​គ្រាប់​ចាស់​សល់​ពី​សង្គ្រាម​។​

​អធិការ​ប៉ូលិស​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​ លោក​ អន​ សុគន្ធ​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ច​យ​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ក្នុងស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​ ជា​កម្មករ​នៅ​ការដ្ឋាន​អាជីវកម្ម​មួយ​កន្លែង​នៅ​ភ្នំ​បាភ្នំ​ របស់​ក្រុមហ៊ុន​ ឡុ​ង​ ណាំ​។​

​លោក​ លោក​ អន​ សុគន្ធ​ អធិការ​នគរបាល​ស្រុក​បាភ្នំ​ មាន​ប្រសាសន៍​ថា​ ការ​ផ្ទុះ​នេះ​មិនមែន​ជា​ការ​ផ្ទះ​រំសេវ​របស់​ក្រុមហ៊ុន​ជីក​យក​ថ្ម​នេះ​ទេ​ គឺ​ទំនង​ផ្ទះ​ដោយសារ​តែ​គ្រាប់​ចាស់​ដែល​បន្សល់​ទុកជា​យូរ​មក​ហើយ​។​ ជន​រង​គ្រោះ​បាន​ឈរ​មើល​ពី​ចំណោត​ខាងលើ​ភ្នំ​ពេល​គេ​កាយ​ថ្ម​ នៅ​ការដ្ឋាន​កាយ​យក​ថ្ម​នោះ​ រួច​ក៏​មាន​គ្រាប់​ផ្ទះ​ឡើង​បណ្ដាល​ឲ្យ​ខ្ទាត​ថ្ម​ចំ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ចំពោះ​ធ្លាយ​ពោះវៀន​។​

​លោក​អធិការ​នគរបាល​ស្រុក​បាភ្នំ​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ក្រោយ​ពេល​កើតហេតុ​ បុគ្គលិក​របស់​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​នៅ​តំបន់​អ្នក​លឿង​ ក្នុងស្រុក​ពាមរ​ ខេត្តព្រៃវែង​ ប៉ុន្តែ​នៅ​ពេល​ដែល​បញ្ជូន​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ​ ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ​។​

​លោក​ អន​ សុគន្ធ​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ក្រុម​គ្រួសារ​កំពុង​តែ​ទាក់ទង​មក​ក្រុមហ៊ុន​ដើម្បី​នាំ​យក​សាកសព​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ក្នុង​ខេត្តបាត់ដំបង​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *