ផ្ទុះ​រឿង​អា​ស្រូវ​ថា​មាន​បាត់​ប្រាក់​ចំ​ណូល​​រដ្ឋ​​ ​ប្រ​​មាណ​​២៣​​មឺ​ន​​​ដុ​ល្លារ​​នៅ​​ក្នុង​​ទូ​រ​គម​​នាគម​​ន៍កម្ពុ​​ជា​​ ​

ភ្នំពេញ ៖ ក្រុមបគ្គុលិកក្រសួង(ទូរគមនាគមន៍កម្ពុជា)ប្រ​មាណ១០០នាក់ ​ បានប្រមូលផ្ដុំគ្នាសំដែងមតិរិះគន់ជុំវិញ​ករណីរឿង​បា​​ត់​បង់​ប្រាក់​ចំ​ណូ​ លរបស់រដ្ឋ ចំនួនប្រមាណ២៣មឺនដុល្លារអាមេរិក ក្នុងអណត្តិ​គ្រប់គ្រងរបស់លោកអគ្គនាយក​ថ្មីឈ្មោះឡាយ ម៉ារីវ៉ូ ។ នៅក្នុងបរិវេណក​ន្លែ​ងបំរើការងាររបស់ខ្លួន ដែលមានទីតាំង​នៅតាមបណ្ដាយផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រ​លិតខ​ណ្ឌ​៧ មករារាជធានីភ្នំពេញ  កាលពីព្រឹកថ្ងៃទី០៧​ខែ​​កញ្ញា​ឆ្នាំ​២​០១៥​នេះ ។

តាមសេចក្តីរាយការណ៏ឱ្យដឹងថា ករណីរឿងអាស្រូវថាមានបា​​ត់​​ប្រាក់​ចំ​ណូ​លរបស់រដ្ឋ ចំនួនប្រមាណ២៣មឺនដូល្លារអាមេរិកនៅក្នុងក្រសួ​ង​(ទូរ​គមនា​គមន៍​កម្ពុជា)នេះ ។ គឺមា​ន​ការ​ឆ្លើយទំលាក់​ដា​ក់​គ្នាទៅវិញទៅមក រវាងលោកអគ្គនាយកចាស់(ឈ្មោះគឹមវីក្រា)និងលោកអគ្គ​នាយក​ថ្មីឈ្មោះឡាយ ម៉ារីវ៉ូ ។ ហើយ​រឿងអាស្រូវបាត់លុយចំណូលរដ្ឋនោះ មាន​បុគ្គលិក២​នាក់​ដែល​ពាក់ព័ន្ធ​​ទី​១គឺលោក សែម សំអាង ដែល​មាន​តួនា​ទី​ប្រ​ធាន​ផ្នែកការិយាល័យ ប្រមូលចំណូលនិងបំណុលនៃនាយកដ្ឋានហរិញ្ញកិច្ច​ និងគណនេយ្យហើយមានភារៈកច្ចិក្នុងការ​ប្រមូល​បំ​ណុ​ល​​តា​ មបណ្ដាក្រុមហ៊ុននិងស្ថាប័នរដ្ឋផ្សេងៗ ។ ​ត្រូវបានក្រុមហ៊ុនចោទថា បុគ្គលិកនេះបានលួចកិបកែងលុយរបស់​ក្រុមហ៊ុនប្រមាណ​ជា​២៣​មឺន​ដុ​ល្លា​រដែល​ បាត់បង់នោះ តែលោកសែម សំអាង​បានប្រាប់ថា លុយដែលប្រមូលបានគឺគាត់បានប្រគល់​អោយមេអស់ហើយ ។ និងម្នាក់​ទៀ​ត​​ឈ្មោះ​ខឹ​ម តេងអឿន ប្រធានការិយាល័យផ្នែកគណនេយ្យនិងហរិញ្ញវត្ថុបាន​ប្រាប់ថា ចំពោះបញ្ហាដែលរឿងបាត់លុយនេះ​ គឺរូប​គាត់​មិន​ដឹ​ងទេ​ ​ហើយចំ​ពោះបញ្ហា​​លោកសែម សំអាង​ថា បានប្រគល់លុយអោយនោះ ​ក៏គាត់មិនបានដឹងដែរ។

បើតាមសំដីរបស់លោកអគ្គនាយកបាននិយាយថា ចំពោះករណីបាត់លុយនេះគឺលោកថាមិនមានពាក់ពន្ធ័នោះទេ គឺបុគ្គលិកទាំង២នោះជា​អ្ន​ក​លួចកិបកេងលុយរបស់ក្រុមហ៊ុន ហើយលោកបាន​បង្កើត​គណៈកម្មការ​ដើម្បីអង្គេតរឿងនេះ ។ ​​គួបញ្ជាក់ផងដែ​រថា នៅទីនេះធ្លាប់មាន​បា​តុ​ភាពក​ន្លង​មកបានដូរអគ្គនាយកពីមុន(លោក ឡៅ សារឿនមក​លោកកឹមវី​ក្រា​ ហើ​យ​បច្ចុប្បន្នដូរមកលោកឡាយម៉ារីវ៉ូ)៕

image index

Loading...

Leave a Reply

Your email address will not be published. Required fields are marked *