ផ្ទេរ​​​ និងតែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍៥រូប

ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងនៅថ្ងៃទី៦ ខែកក្កដាថា រាជរដ្ឋាភិបាលបានសម្រេចផ្ទេរ​​​ និងតែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍៥រូប រាប់ទាំងប្រធាននាយកដ្ឋាននគរបាលព្រហ្មក្រសួងមហាផ្ទៃ និងស្នងការរងនគរបាលរាជធានីភ្នំពេញម្នាក់ផងដែរ ។

ប្រភពដដែលនេះ បានបង្ហើបឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរ និងតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ទោ ង៉េង ជូ អនុប្រធានដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាន ជំនួសតំណែងលោក សុខ ខេមរិន្ទ, លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប ត្រូវបានផ្ទេរ និងតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកឧត្តមសេនីយ៍ត្រី ស៊ា មុយឡុង ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានផ្ទេរ និងតែងតាំងជាប្រធាននាយកដ្ឋានអក្សរសម្ងាត់ ចំណែកលោកឧត្តមសេនីយ៍ត្រី ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានផ្ទេរ និងតែងតាំងជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ បានមានប្រសាសន៍បញ្ជាក់ប្រាប់ ប្រភពព័ត៌មានថា លោកបានជ្រាបពីការផ្ទេរ និងតែងតាំងតំណែងរបស់លោកដែរ ហើយពិធីផ្លូវការគ្រោងប្រកាសនៅក្រោយបោះឆ្នោតជាតិរួច។

លោកបានបញ្ជាក់ថា «មានឯកសារហើយតើ ប៉ុន្តែរងចាំបោះឆ្នោតហើយ ទើបប្រកាស ៕

Loading...