ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន០៦ ត្រូវខ្យល់កន្ទ្រាក់ បុកប៉ើងដំបូលនិងរលំអស់៤៨ខ្នងនិងខូចខាតទ្រព្យសម្បត្តិ

(ខេត្តកំពង់ចាម) ៖ភ្លៀងលាយឡំនិងខ្យល់កន្ទ្រាក់ រន្ទះ បណ្ដាឱ្យផ្ទះប្រជាពលរដ្ឋ ក្នុងឃុំចំនួន ០៦ ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពោល រលំផ្ទះ ៤ខ្នង និងប៉ើងដំបូល ៤៨ខ្នង និងខូចខាតសម្ពារៈមួយចំនួនទៀត។ហេតុការណ៍នេះបានកើនឡើង កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣.៣០នាទី យប់ឈានចូលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០នេះ។

តាមរបាយការណ៍ របស់មន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ករណី ភ្លៀងលាយខ្យល់កន្ទាក់ខាងលើ មានស្រុកចំនួនប្រាំក្នុងចំណោម១០ក្រុងស្រុក ក្នុងខេត្តកំពង់ចាម ទាំងមូល បានរងគ្រោះដោយខ្យល់កន្ទ្រាក់ និងរន្ទះ រួមមាន៖ ទី១.ស្រុកបាធាយ រលំផ្ទះ ០១ខ្នង និងប៉ើងដំបូលផ្ទះ ២១ខ្នង ក្នុង ឃុំទំនប់រលំផ្ទះ ០១ខ្នង និងប៉ើងដំបូល ៥ខ្នង និងឃុំតាំងក្រសាំង ប៉ើងដំបូលផ្ទះ ១៦ខ្នង។

ទី២-ស្រុកព្រៃឈរ រលំផ្ទះ ០១ខ្នង និង ប៉ើងដំបូលផ្ទះ ៥ខ្នងក្នុងនោះឃុំបឹងណាយ រលំផ្ទះ ០១ខ្នង និងប៉ើងដំបូលផ្ទះ ៨ខ្នង។ ទី៣-ស្រុកជើងព្រៃ៖ រលំផ្ទះ២ខ្នង និងប៉ើងដំបូល៣ខ្នង នៅឃុំសំពងជ័យ ស្រុកជើងព្រៃ បណ្តាលឲ្យរលំផ្ទះ២ខ្នង និងប៉ើង ដំបូល ០៣ខ្នង។ ទី៤-ស្រុកចំការលើ ប៉ើងដំបូល១៦ខ្នងក្នុងនោះឃុំបុសខ្នុរ ប៉ើងដំបូល១៦ខ្នង។ ទី៥.ស្រុកកងមាស រន្ទះបាញ់ ១ករណី មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ នៅឃុំរាយប៉ាយ រន្ទះបាញ់បណ្តាលខូចសរសរផ្ទះចំនួន០២ដើម បែកក្បឿងជាច្រើនសន្លឹក បែកអំពូលភ្លើងចំនួន ០៣ ធ្លាយទទឹក ខូចទូរទស្សន៍០១គ្រឿង និងបែកកញ្ចក់ទូ មិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ ​។

បច្ចុប្បន្ននេះអជ្ញាធរស្រុកនីមួយៗកំពុងតែយកចិត្តទុកដាក់និងជួយដល់ប្រជាពលរដ្ឋរងគ្រោះខាងលើ៕

Loading...