ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងដំបូងនៅពហុកីឡាដ្ឋាន នៅខេត្តស្វាយរៀង រងការខូចខាតយ៉ាងដំណំដោយសារភ្លៀង និងខ្យល់កន្រ្តាក់

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមនឹង ដំបូងនៅពហុកីឡាដ្ឋាន ដែលទើបសាងសង់ នៅខេត្តស្វាយរៀង រងការខូចខាត យ៉ាងដំណំ ដោយសារ ភ្លៀង លាយឡំ និង ខ្យល់កន្រ្តាក់។

ហេតុការណ៍ ភ្លៀង លាយឡំ និងខ្យល់កន្រ្តាក់ យ៉ាងខ្លាំងនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជាជាង៥ ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ច នៅខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា « នៅមុននេះបន្តិច មានភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ មិនតិចនោះទេប៉ើងដំបូល និងរងការប៉ះពាល់ ក្រៅពីនោះ ដំបូងនៅពហុកីឡាដ្ឋានខេត្តស្វាយរៀង ដែលទើបកសាង ក៏បានប៉ើងដំបូងទាំងផ្ទាំងៗ ដោយសារតែ ភ្លៀង និង ខ្យល់កន្រ្តាក់នេះ»។

សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ អភិបាលខេត្តស្វាយរៀង រួមនឹងក្រុមការងារជាច្រើននាក់ទៀត បានចុះទៅជួយអន្តរាគមន៍ ប្រជាពលរដ្ឋរងគ្រោះដល់កន្លែងកើតហេតុ ៕

4

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *