(ខេត្តសៀមរាប)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ រសៀល ស្ថិតនៅភូមិមោងខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
ផ្ទះរងការឆាបឆេះនេះ មានម្ចាស់ឈ្មោះ សរ សូល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរធ្វើស្រែ។ ផ្ទះនេះមានទំហំ៩ម៉ែត្រ x ៦ម៉ែត្រ សង់ពីថ្មក្រោមឈើលើ ដំបូលប្រក់ស័ង្កសី រងការឆាបឆេះប្រមាណ ៥០ភាគរយ។ ជាមួយគ្នានេះ គ្រែដេកចំនួន៤ ទូរខោអាវចំនួន៤ និងទូរទស្សន៍ចំនួន១គ្រឿង ក៏បានរងការឆាបឆេះផងដែរ។ ប្រតិបត្តិការជួយអន្តរាគមន៍ និងសង្គ្រោះហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំចំនួន១គ្រឿង ប្រើប្រាស់អស់ទឹក ចំនួន១ឡាន ទើបអាចពន្លត់អគ្គិភ័យឱ្យរលត់ទៅវិញនៅវេលាម៉ោង១ និង១០នាទីថ្ងៃដដែល។ ទោះជាយ៉ាងណាក្ដី ហេតុការណ៍នេះ មិនបណ្តាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋ ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀតទេ៕