ផ្ទះប្រជាពលរដ្ឋ១ខ្នងត្រូវអគ្គីភ័យឆេះរួមនឹងទ្រព្យសម្បត្តិអស់គ្មានសល់

(ខេត្តពោធិសាត់) ៖ ផ្ទះទំហំ២ខ្នងទទឹង៧ម៉ែត្រ បណ្តោយ៩ម៉ែត្រឈើលើថ្ម ក្រោមរួមនិងផ្ទះបាយធ្វើពីប៊ីតុងប្រក់សង្ក័សីនិងទ្រព្យសម្បត្តិមួយចំនួនធំត្រូវបានអគ្គីភ័យឆេះបំផ្លាញគ្មានសល់ខណៈដែលម្ចាស់ចាក់សោទុកចោល។ ករណីនេះត្រូវបានសមត្តកិច្ចសន្និដ្ឋានជមហានដំបូងថា អាចបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២០ ក្នុងភូមិរំលេច ឃុំ រំលេច ស្រុកបាកាន ខេត្តពោសាត់ ។

លោក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញឹម សារូ ភេទប្រុសអាយុ ៥៦ ឆ្នាំ។ លោកថា ផ្ទះដែលត្រូវភ្លើងឆេះ សង់ជាពីរខ្នងទទឹង៧ម៉ែត្រ បណ្តោយ ៩ម៉ែត្រ ឈើលើ ថ្មក្រោមប្រក់ក្បឿង និងផ្ទះបាយធ្វើពីបេតុងប្រក់ស័ង្កសី ទទឹង៤ម៉ែត្របណ្តោយ៥ម៉ែត្រ ជាមួយនិងទ្រព្យសមត្តិមួយចំនួនធំត្រូវឆេះអស់គ្មានសល់។

លោកបញ្ជាក់ថា ផ្ទះនិងទ្រព្យសម្បត្តិទាំងអស់ គឺត្រូវម្ចាស់សង់ចាក់សោទុកចោល ទៅរស់នៅជាមួយកូនអស់រយៈពេល៦ឆ្នាំកន្លងមកហើយដោយមកមើលម្តងម្កាលពេលមានរវល់តែប៉ុណ្នោះ។ លុះមកដល់ថ្ងៃកើតហេតុគឺមុនដំបូងចាប់ផ្តើមឆេះ ពីក្នុងផ្ទះជ្រុងខាងត្បូងរហូតដល់ចេញជាអណ្តាតភ្លើងសន្ធោសន្ធៅពេញបន្ទុកតែម្តង ។

លោកបានចូលរួមសោកស្តាយដែលថា សមត្តកិច្ចមិនអាចជួយអន្តរាគមន៍ទាន់ពេលវេលា ដោយសារតែការផ្តល់ព័ត៌មានយឿតយ៉ាវ រីឯរថយន្តពន្លត់អគ្គីភ័យនៅឆ្ងាយរាប់សិបគីឡូ ជាហេតុធ្វើអោយយឺតពេលបន្តិច ប៉ុន្តែបានជួយទប់ស្កាត់មិនអោយរាលដាលឆាបឆេះដល់ផ្ទះអ្នកជិតខាងគឺបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការបាន ៕

 

Loading...