ផ្ទះមួយកន្លែងត្រូវបានចោរចូលលួចសម្ភារ:អស់មួយចំនួន

ខេត្តរតនគិរី÷ មានករណីចោរលួចចាក់សោរចូលក្នុងផ្ទះប្រជាពលរដ្ឋយកសម្ភារ:ពេលម្ចាស់មិននៅផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១
ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ គីម សុង ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើចម្ការ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានឲ្យដឹងថា ក្នុងនោះសម្ភារ:ដែលបាត់បង់រួមមាន:
-ប៉ុស្តិផ្សារដែកចំនួន១
-ម៉ូទ័រស្វានចំនួន១
ហើយជនសង្ស័យមានគ្នាចំនួន៣នាក់ និងម៉ូតូចំនួន២គ្រឿង ក្រោយពីធ្វើសកម្មភាពរួច ម្ចាស់ផ្ទះក៏បានមកដល់ទាន់ ហើយស្រែកឲ្យគេជួយ ពេលនោះប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ បានបើកឡានទៅគៀម៉ូតូឲ្យធ្លាក់ទៅចញ្ជើមផ្លូវ ហើយពួកចោរក៏ផ្តួលម៉ូតូចុះរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល។

លោក សួន សាវុធ បានបន្តថា ចោរទាំងនោះបានបន្សល់ទុកនៅម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម កែច្នៃ ពណ៌ក្រហមខ្មៅ អត់ស្លាកលេខ កាបូបស្ពាយពណ៌ខ្មៅ និងសម្ភារ:នៅក្នុងកាបូបដូចជា
១.គូមពាក់ក្បាលចំនួន​១
២.អាវដៃវែងពណ៌ក្រឡា ស ខ្មៅចំនួន១
៣.ទូរសព្ទដៃខូចចំនួន១គ្រឿង និង
៤.កំប៉ុងហ្គាសតូចចំនួន១ផងដែរ។

បច្ចុប្បន្នសម្ភារ:វត្ថុតាងត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់កាចាញយកមករក្សាទុកនៅប៉ុស្តិ៍ដើម្បីរៀបចំធ្វើការបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងបានលុងចាត់ការតាមនីតិវិធី។

ដោយឡែកជនសង្ស័យកម្លាំងប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាយកមកផ្តន្ទាតាមផ្លូវច្បាប់៕

Loading...