ផ្ទះមេប៉ុស្តិ៍ស្រែគរ ត្រូវសមត្ថកិច្ចចម្រុះឡោមព័ទ្ធ និងរកឃើញឈើប្រណីត៤៥០ដំុ

ខេត្តស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ចជំនាញចម្រុះ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះឡោមព័ទ្ធផ្ទះមេប៉ុស្តិ៍ស្រែគរ ដែលជាទីតាំងស្តុកឈើប្រណិតខុសច្បាប់មួយកន្លែង និងបានរឹបអូសឈើ៤៥០ ដំុ ស្ថិតនៅត្រង់ចំណុចផ្ទះមេប៉ុស្តិ៍ស្រែគរ ស្ថិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបាន ឱ្យដឹងថា ទីតាំស្តុកឈើខុសច្បាប់ខាងលើ គឺជាផ្ទះរបស់មន្ត្រីនគរបាលនៃស្នងការខេត្តស្ទឹងត្រែងម្នាក់មានឈ្មោះ ថាយ ស៊ុនអីុ ដែលមានតួនាទីជាមេប៉ុស្តិ៍ស្រែគរ និងមានទីលំនៅចំណុចកើតហេតុខាងលើប្រភពដ៍ដែែល បានឱ្យដឹងទៀតថា មេប៉ុស្តិ៍រូបជាមន្ត្រីនគរបាលយុត្តិធម៌ មានតួនាទីទប់ស្កាត់បង្ក្រាបបទល្មើសដែលខុសច្បាប់ តែផ្ទុយទៅវិញ បែរជាប្រព្រឹត្ត្តបទល្មើសខ្លួនឯងកាងឈ្មួញរកស៉ីឈើនឹងរកស៉ីឈើយកមកស្តុបទុកដើម្បីលក់បន្ត ខុសនឹងច្បាប់ដែលផ្ទុយទៅនិងបទបញ្ចារបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ដកខ្លួនឱ្យឆ្ងាយពីរបទល្មើសគ្រប់ប្រភេទ បើមន្ត្រីណានៅតែប្រព្រឹត្តិលោកនឹងចាត់ការទៅតាមច្បាប់ដោយមិនយល់យោគ ។

ដូច្នេះតើអាជ្ញាធរពាក់ព័ន្ធខេត្ត ដែលជាថ្នាក់ដឹកនាំ គួរចាត់ការយ៉ាងណាចំពោះមន្ត្រីក្រោមឱវាតរបស់លោក ដើម្បីឱ្យសំទៅនឹងអ្វីដែលគាត់បានប្រព្រឹត្ត ព្រោះជំនួញឈើនឹងកាងឈើ គ្មានន៎ណាហ៊ានបង្ក្រាបនោះទេ តើពេលនេះច្បាប់ត្រូវអនុវត្តន៍ចំពោះបុគ្គលម្នាក់នេះយ៉ាងណា ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ថា ផ្ទះមេប៉ុស្តិ៍ខាងលើមានផ្ទុកឈើប្រណីតខុសច្បាប់ជាច្រើនគំនរជាច្រើនដុំ ខណៈពេលនោះកម្លាំងចម្រុះបានចុះឡោមព័ទ្ធនៅទីតាំងខាងលើនោះភ្លាមៗតែម្តង ហើយក៏បានរកឃើញឈើប្រណីតប្រភេទឈើធ្នង់ ដាក់នៅតាមកម្ពោតព្រៃជាច្រើនកន្លែង ក្នុងបរិវេណផ្ទះរបស់លោកមេប៉ុស្តិ៍ ឈ្មោះថាយ ស៊ុនអ៊ី ។ ក្រោយមកជំនាញរដ្ឋបាលព្រៃឈើក្បាលរមាស លោកទិត្យ វី ជានាយសង្កាត់នោះក៏បានធ្វើកំណត់ហេតុដកហូតឈើទាំងនោះ ដោយមានទទួលស្គាល់ពីម្ចាស់ផ្ទះ តែខណៈពេលនោះដែរគឺ លោកមេប៉ុស្តិ៍មិនបាននៅផ្ទះនោះទេ ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ នៅល្ងាច ថ្ងៃទី២២ ខែកុម្ភៈ អ្នកយកព័ត៌បានយើងបានទូរស័ព្ទទៅកាន់លោកថាយ ស៊ុនអីុ មេប៉ុស្តិ៍ស្រែគរ តែទូរស័ព្ធមិនមានការ ទំនាកទំនងបានឡើយ ។

បច្ចុប្បន្នឈើប្រណីតខុសច្បាប់ខាងលើនេះ មានចំនួន៤៥០ដំុ នៅល្ងាចថ្ងៃទី២២កុម្ភៈនេះ សមត្ថកិច្ចជំនាញបានធ្វើការដឹកជញ្ជូនយកមកក្សាទុកនៅថ្នាលបណ្តុះកូនឈើសង្កាត់ក្បាលរមាសស្រែគរ ៕ ប្រមាញ់ព័ត៌មាន

Loading...