ផ្ទះវីឡាទំហំ៨ម៉ែត្រគុណ១០ម៉ែត្រត្រូវស្រុតចុះខូចខាតទាំងស្រុង

ភ្នំពេញ ៖ ផ្ទះវីឡាមួយខ្នងទំហំ៨ម៉ែត្រគុណ១០ម៉ែត្របានបាក់ស្រុត ខូចខាតទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតណាម្នាក់នោះឡើយ ។

សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីផ្ទះបើកភោជនីយដ្ឋានមួយកន្លែងយីហោ«បឹងសំរោង» បានបាក់ស្រុតចុះក្រោម តែសំណាងល្អ មិនមានមនុស្សណាម្នាក់ បានរងគ្រោះថ្នាក់នោះទេ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២១ មិថុនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពឱ្យដឹងថា ផ្ទះកើតហេតុខាងលើគឺធ្វើអំពីថ្ម ជារបៀបវីឡាកូនកាត់ មានទំហំ៨ម៉ែត្រ គុណ១០ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះមាស ឆុន ជាមន្ត្រីយោធា ។ នៅជិតផ្ទះកើតហេតុ គេឃើញមានសង់ជាតូបតូចក្បែរៗគ្នា សម្រាប់លក់ដូរផងដែរ ។

ប្រភពបន្តថា ករណីនេះត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចបណ្តាលមកពីពំនូកដីនៅខាងត្បូង ដែលផ្ទះអ្នកជិតខាងបានចាក់ក្បែរនោះ លុះពេលមានភ្លៀងធ្លាក់កាលពីម្សិលមិញ ទើបបណ្តាលឱ្យដីហៀរចូលកៀនផ្ទះធ្ងន់ស្រុតចុះក្រោមតែម្តង ។ តែទោះបីជាយ៉ាងណា មូលហេតុច្បាស់ គឺមិនទាន់កំណត់បានទេ ខណៈសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងឃើញខាងម្ចាស់ផ្ទះកំពុងរើអីវ៉ាន់ចេញ ៕

AW

Loading...

Leave a Reply

Your email address will not be published. Required fields are marked *