ផ្ទះសំណាក់ SNN មានស្ត្រីចាក់បុរស១១កាំបិតស្លាប់ក្នុងថ្លុកឈាម ខណៈដេកនៅបន្ទប់ជាមួយគ្នា

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ត្រូវមនុស្សស្រីចាក់ជាង១១កាំបិតប្លន់យកម៉ូតូមួយគ្រឿងជិះគេចខ្លួនបាត់បង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង១៨ជាងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់់ផ្ទះសំណាក់យីហោ សំណាងណាស់ ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាម ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា បើយោងតាមអត្តសញ្ញាណប័ណ្ណជនរងគ្រោះឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទប្រុស អាយុ៥៨ឆ្នាំ មានមិខរបរជាថៅកែម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន ស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលបាត់បង់ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ មិនចាំស្លាកលេខ។

សាក្សថា នៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបស្រីម្នាក់ចូលជួលបន្ទប់លេខ១១ជួលដេកជាមួយស្រីនោះ លុះក្រោយមកបានឃើញស្ត្រីនោះចេញមកខាងក្រៅរួចអង្គុយលើម៉ូតូរបស់ជនរងគ្រោះ រួចនិយាយទូរស័ព្ទ មិនដឹងនិយាយទៅរកអ្នកណានោះទេ តែលឺនិយាយថា ឯងមិនស្គាល់កន្លែងហ្នឹងទេឬ អញ្ចឹងអញទៅយក រួចក៏ចេញទៅបាត់ លុះមិនឃើញត្រឡប់មកវិញ ម៉ោងកើតហេតុអ្នកមើលថែ ផ្ទះមានការសង្ស័យក៏ទៅមើលឃើញទ្វារបន្ទប់រហើបរួចឃើញបន្ទប់រញេរញ៉ៃ ហើយបានឃើញបុរសរូបនោះដេកស្លាប់នៅក្បែរគ្រែ រួចបានរត់ទៅប្តឹងនគរបាល ឲ្យចុះមកពិនិត្យសាកសព។

បច្ចុប្បន្ននគរបាលកំពុងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ៕

Loading...