ផ្ទះ២ខ្នងត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង

ខេត្តកំពង់ស្ពឺ៖ លំនៅឋានប្រជាពលរដ្ឋយ៉ាងតិច២ខ្នងត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ប៉ុន្តែនៅមិនទាន់ប្រាកដនៅឡើយថា តើអគ្គីភ័យនេះផ្តើមចេញពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ។

ហេតុការណ៍បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង២០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចសក់វែង ភូមិផ្លោច ឃំុត្រពាំងជោ ស្រុឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា លំនៅឋានដែលភ្លើងឆេះអស់ចំនួន២ខ្នង គឺផ្ទះទី១ មានទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផុតពីដីជញ្ជាំងបាំងក្ដារដំបូលប្រក់ស័ង្គសី ម្ចាស់ឈ្មោះ រៀម ហម ភេទប្រុស អាយុ42ឆ្នាំ មានប្រពន្ធឈ្មោះ សួស ទូក អាយុ៣៨ឆ្នាំ មានកូន២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) និងផ្ទះទី២មានទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ ជញ្ជាំងបាំងក្ដារ ដំបូលប្រក់ស័ង្គសី ម្ចាស់ឈ្មោះ អិុន សួស ភេទប្រុស អាយុ៨៨ឆ្នាំ ប្រពន្ធឈ្មោះ សុខ សាយ អាយុ៧៩ឆ្នាំ រស់នៅភូមិ ឃំុកើតហេតុខាងលើ ។

ប្រភពបញ្ជាក់ថា ករណីនេះបណ្ដាលឲ្យខូចខាតសម្ភារះទាំងស្រុង ប៉ុន្តែគេនៅមិនទាន់ឲ្យដឹងចំនួនពិតប្រាកដនៅឡើយទេ ៕ មណ្ឌលច្បារមន

Loading...