ផ្ទះ​តូចធំ​ប្រមាណ​​៦០០​ខ្នង​បាន​ខូច​ដោយសារ​ខ្យល់​កន្ត្រាក់​

ភ្នំពេញៈ បាតុភូត​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០២១ នេះ បណ្តាលឱ្យ​ដួលរលំ​ផ្ទះ​ចំនួន​៥៥​ខ្នង របើក​ដំបូល និង​ជញ្ជាំង ៥៦២​ខ្នង អគារ​សាលារៀន​ពីរ​ខ្នង របួស​មនុស្ស​៣​នាក់ និង​ស្លាប់​២​នាក់​។​

​លោក កែវ វី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ​បានប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​ថា ចាប់ពី​ថ្ងៃទី​៣០ ខែមីនា​មក ដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២១ បាន​តុ​ភូត​ខ្យល់​កន្ត្រាក់ បាន​​កើតមាន​ច្រើន ពិសេស​នៅក្នុង​ខេត្ត​តំបន់​ទំនាប​កណ្តាល​ផាគ​ពាយព្យ ដែល​បណ្តាលឱ្យ​ដួលរលំ​ផ្ទះ និង គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​និង​សត្វ​។​

​លោក​ទីប្រឹក្សា​បាន​បញ្ជាក់ថា មានផ្ទះ និង តូប​លក់ដូរ​ចំនួន​ប្រមាណ​ជា​៤០ បាន​ដួលរលំ និង​ផ្ទះ​ចំនួន​១១៦​ខ្នង បាន​របើក​ដំបូល និង​ជញ្ជាំង​នៅក្នុង​ខេត្តស្វាយរៀង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ បាត់ដំបង និង​ខេត្ត​ប៉ៃលិន ដោយបាន​ទាំង​ធ្វើឱ្យមាន​ងាប់​គោ​ពីរ​ក្បាល និង​ស្លាប់​មនុស្ស​ពីរ​នាក់​ដោយសារ​បាតុភូត​រន្ទះ​បាញ់​។​

​លោក​កែវ វី​និយាយ​ឱ្យដឹង​ផងដែរ​ថា បើ​គិត​ត្រឹម​ដំណាច់ត្រីមាស់​ទី​១​ឃើញ មាន​បាតុភូត​ខ្យល់​កន្ត្រាក់​កើត​ឡើង​​ចំនួន​១២​លើក រលំ​ខូច​ផ្ទះ​ចំនួន​១៦​ខ្នង របើក និង​ជញ្ជាំង​៤៤៦​ខ្នង របើក​ដំបូល​សាលារៀន​ពីរ​អគារ របួស​​មនុស្ស​បីនាក់ រន្ទះបាញ់ ស្លាប់​មនុស្ស​២​នាក់ និង​គោ​៦​ក្បាល នៅក្នុង​ខេត្ត​ចំនួន​៩ តែបើ​គិត​បញ្ចូល​ជា​មួយ នឹង​ការខូចខាត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ផង ការដួលរលំ​ផ្ទះ​កើត​មា ន​ដល់​៥៥​ខ្នង របើក​ដំបូល និង ជញ្ជាំង​សរុប​ចំនួន​៥៦២​ខ្នង របួស​មនុស្ស​៣​នាក់​ស្លាប់​៤​នាក់ និង​ងាប់​សត្វពាហនៈ​ចំនួន​៨​ក្បាល​៕

Loading...