ផ្ទះ​បណ្តែត​ទឹកនិងចិញ្ចឹម​ត្រីនៅ​មាត់ទន្លេ​ផ្សារ​ក្រោមខេត្តកំពង់ឆ្នាំងបាន​បម្លាស់​ទី​

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​​ប​ណ្តែត​​ទឹក​​ប្រ​មា​ណ ១៤៨៦​​ខ្នង ភាគ​ច្រើន​ ជា​របស់​​ជនជា​តិ​​វៀត​ណាម នៅ​ក្នុង​​ក្រុង​​កំព​ង់​ឆ្នាំង ត្រូវ​បាន​​ប​ម្លាស់​ប្តូ​រ​ទី​តាំង​​ថ្មី ដោយ​មាន​​ការអន្ត​រា​គ​មន៍ ពី​អា​ជ្ញា​ធ​រ​និង​​ស​មត្ថ​កិច្ច តាំង​ពី​ព្រឹ​ក​​ថៃ្ង​​ទី​០២​ ​និង​​ទី​៥ ខែ​តុ​លា ឆ្នាំ​​២០​១៥ ខ​ណះដែ​រលោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម បាន​ដឹកនាំ​កំលាំងចំរុះ ចុះ​ពិនិត្យមើល ការ​បម្លាស់​ទី របស់​ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ផ្ទៃ​ទឹក មាត់ទន្លេ​ផ្សារ​ក្រោម ក្នុង​ខេត្តកំពង់ឆ្នាំង ទៅកាន់​ទីតាំង​ថ្មី​។​

​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម ទទួលបន្ទុក​សណ្តាប់ធ្នាប់ បាន​មានប្រសាសន៍ថា យោងតាម​ផែនការ រៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ សោភ័ណភាព និង​អភិវឌ្ឍន៍ តំបន់​មាត់ទន្លេ​ផ្សារ​ក្រោម ខេត្តកំពង់ឆ្នាំង ជា​គោលបំណង​ដ៍​សំខាន់ ធានា​សុវត្ថិភាព សុខភាព​សង្គម បរិស្ថាន លើក​កំពស់​សោភ័ណភាព មាត់ទន្លេ​ផ្សារ​ក្រោម អោយមាន​ភាពស្រស់​បំព្រង ស្របតាម​គោលការណ៍ ប្រឡងប្រណាំង​ទីក្រុង​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ទេសចរណ៍ធម្មជាតិ តាម​មាត់ទន្លេ និង​ទេសចរណ៍​ប្រវត្តិសាស្ត្រ ភ្នំ​នា​ងក​ង្រី​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្តទៀតថា គ្រួសារ​ដែល​នៅក្នុង ផ្ទះ​បណ្តែត​ទឹក សរុប​ចំនួន ៩៩៦​គ្រួសារ ស្មើ​និង ១.៤៨៦​ខ្នង​ផ្ទះ និង​បែរ​ត្រី​។ តាម​ផែនការ​របស់​អាជ្ញាធរ គឺ​ធ្វើការ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ហើយ​ចាប់​អនុវត្ត អោយ​ប្រជាពលរដ្ឋ ធ្វើការ​បម្លាស់​ទី ចាប់ពី​ថៃ្ង​ទី​១៥ ខែតុលា ឆ្នាំ​២០១៥ តែ​ដោយមាន​ការចូលរួម ដោយ​ស្ម័គ្រចិត្ត ពី​ប្រជាពលរដ្ឋ ក្រោយពី​មានការ​ផ្សព្វផ្សាយ បាន​រយៈពេល ២​ថៃ្ង គឺ​ប្រជាពលរដ្ឋ​បានធ្វើការ បម្លាស់​ទី​បាន ៦០​ភាគរយ គិត​ត្រឹម​ថៃ្ង​ទី​០៥ ខែតុលា​នេះ​។ ចំពោះ​ប្រជាពលរដ្ឋ មួយចំនួនទៀត ដែល​នៅសល់​កំពុង​បន្ត ត្រៀមលក្ខណៈ ធ្វើការ​បម្លាស់​ទី​បណ្តើរៗ នៅ​ថៃ្ង​ទី​០៥ ខែតុលា បន្តទៀត ហើយ​បើ​មានការ​ចូលរួម ដូច​ពេលនេះ ប្រជាពលរដ្ឋ​អាច​ធ្វើការ​បម្លាស់​ទី ចប់​មុនពេល​កំណត់​។

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលរង​ខេត្ត បាន​មាន ប្រសាសន៍​បន្តថា អាជ្ញាធរខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​ស្ថាបនា សួនច្បារ ផ្សារ ផ្លូវ លូ​រំដោះ​ទឹក បណ្តាញ​ទឹកស្អាត បណ្តាញអគ្គីសនី កន្លែង​ហាត់ប្រាណ និង​វេទិកា នៅ​អែប​មាត់ទន្លេ​ផ្សារ​ក្រោម ដែលមាន​ប្រវែង ២.៧១១​ម៉ែត្រ ចាប់​ពីមុខ​វត្ត​យាយ​ទេព រហូតដល់​ស្ថានីយ ទឹកស្អាត​អាន​កូ ក្នុង​សង្កាត់​ផ្សារឆ្នាំង​។ គម្រោង​នេះ អាចជា​ផ្នែក​មួយ ក្នុងការ​ត្រៀមខ្លួន រៀបចំ​បុណ្យអុំទូក និង​អាច​ទទួលបន្ទុក រៀបចំ​ពិធីបុណ្យ​ទន្លេ ដូច​នៅ​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម ផងដែរ​៕

W@t-051011 W@t-051012 W@t-051013

Loading...

Leave a Reply

Your email address will not be published. Required fields are marked *